ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឃាត់ខ្លួនជនជាតិចិន២នាក់បង់ក្លាដេស២នាក់ពីបទចាប់ពង្រត់និងបង្ខាំងមនុស្សខុសច្បាប់នៅកាស៊ីណូមួយកន្លែង
Mon,25 October 2021 (Time 03:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 111នាក់)

ខេត្តបន្ទាយមានជ័យ:
កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលចាប់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សខុសច្បាប់ ក្នុងកាស៊ីណូមួយកន្លែងក្នុងបុរីសាន ហូ ។កម្លាំងសមត្ថកិច្ចបានឲ្យដឹងថានៅចំណុចភូមិគីឡូម៉ែត្រ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ
ជនរងគ្រោះជនជាតិថៃ៦នាក់ ជនជាតិខ្មែរ២នាក់ត្រូវបានរំដោះ
អធិការនគរបាលក្រុងប៉ោយប៉ែតលោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យសារព័ត៍មានដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្រួលពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិជន ចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនជាតិចិនបាន០២នាក់ ជនជាតិបង់ក្លាដេស២នាក់ ពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សដោយខុសច្បាប់ ។ចំណែកជនរងជាជនជាតិថៃ០៦នាក់ ជនជាតិខ្មែរ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជួយរំដោះធ្វើការសាកសួរនាំផងដែរ។លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ធ្វើឡើងបន្ទាប់ពីមានសាច់ញាតិជនរងគ្រោះបានមកដាក់ពាក្យប្តឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណ:បងប្អូនរបស់ខ្លួនបានទៅដាក់ពាក្យធ្វើការកាស៊ីណូអនឡាញ តែត្រូវមេការជនជាតិចិនចាប់បង្ខាំងទុក បង្អត់បាយ ចាប់ដាក់ខ្នោះថតរូបភាពបង្ហោះឲ្យសាច់សាច់យកលុយមកលោះ១នាក់ចំនួន១០០០ដុល្លា ទើបដោះលេងវិញ។ ក្រោយចុះស្រាវជ្រាវកម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យ ០៤នាក់
១-ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ២-ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។
៣-ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដេស។
៤-ឈ្មោះ មៀ ហាប៊ីប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបង់ក្លាដេស។
បច្ចប្បន្នជនសង្ស័យទាំង៤នាក់ មានជនជាតិចិន២នាក់ ជនជាតិបង់ក្លាដេស២នាក់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ