ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
គ្រឿងញៀនប្រមាណជាជិត ៣០០ គីឡូក្រាម បន្ទាប់ពីសមត្ថ កិច្ច ដកហូតនិងឃាត់ខ្លួនជន សង្ស័យ ចំនួន៧ នាក់(ថៃពីរនាក់)
Mon,25 October 2021 (Time 07:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

កោះកុង ÷ បន្ទាប់ពីមានការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាជិត ៣០០គីឡូក្រាម ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងមក នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១នេះ ស្នងការដ្ឋាននគរ បាលខេត្តកោះកុង បានធ្វើសន្និ សិទ្ធសារព័ត៌មាន ស្តីពីការបង្ក្រាប បង្ហាញវត្ថុតាងគ្រឿង ញៀនចំនួន៦០០ដុំ ស្មើរនិង២១២,៤០គ.ក្រ ក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។

លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា ដោយមានការកំណត់នូវគោលដៅ និងមុខសញ្ញាច្បាស់ លាស់ កម្លាំងងជំនាញនៃស្នង ការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយកម្លាំងជំនាញមូលដ្ឋានស្រុកស្រែអំបិល និងកម្លាំងវរសេនាតូចការពារព្រំ ដែនទឹកលេខ២៦៩ ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹក ជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុទ្រង់ទ្រាយធំមួយករណី ដោយបានឃាត់ខ្លួនជន សង្ស័យប្រុសស្រីចំនួន៧នាក់ (ស្រីម្នាក់)(ជនជាតិថៃ២នាក់) និងបានដកហូតគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន១០កេះ ទម្ងន់២១២,៤០គ.ក្រ រថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ទូកដឹកទំនិញធុនធំ១គ្រឿង និងទូរស័ព្ទដៃ៧គ្រឿង ។

លោកស្នងការបន្តថា ក្រោយការឃាត់ខ្លួន និងសួរនាំលើជន សង្ស័យខាងលើ ជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីបន្តនិតិវិធី ហើយជំនាញក៏នៅតែបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដើម្បីស្វែងរកបក្សពួកជនសង្ស័យបន្តទៀត ។

ក្នុងឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តកោះកុង ដោយបានប្រើប្រាស់គ្រប់វិធាន ការ ក្នុងការបង្រ្កាប និងទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសនា នា ពិសេសប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុ ស្របតាមគោលន យោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការបង្ក្រាបនេះ ត្រូវបានចាត់ទុកថាជាករណីបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំសម្រាប់ខេត្តកោះកុង ។

គួររំលឹកថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលជំ នាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅលើទូកខ្នាតធំមួយគ្រឿង ប្រ ភេទទូកនេសាទ(ប៉ាអន)ដែលបានធ្វើការចត ត្រង់ចំណុចចំការក្រោម ក្នុងឃុំជ្រោយស្វាយប្រមាណជា១ខែមកហើយ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ