ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ផ្ទុះអាវុធ៥គ្រាប់ចេញពីការផឹកសុីមួយកន្លែងបណ្តាលអោយគូបដិបក្ខរងរបួសធ្លាយស្មាម្ខាង
Mon,25 October 2021 (Time 08:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

ខេត្តបាត់ដំបង,ស្រុកកំរៀង
កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀងធ្វើការឃាត់ខ្លួន
បុរសម្នាក់ដែលជាអ្នកបាញ់បោះសេរីភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ដកកាំភ្លើងខ្លីវាយក្បាលនិងបាញ់គំរាមជាច្រេីនគ្រាប់ទៅលេីបុរសម្នាក់បណ្តាលអោយរងរបួសត្រង់ស្មាខាងស្តាំ។ បេីយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២ រំលងអាធ្រាត្រ ត្រង់ចំណុច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការជួបជុំផឹកស៊ី រហូតឈានដល់ទំនាស់នូវពាក្យសម្តី ទើបមានការប្រតាយប្រតប់គ្នា រវាងជនរងគ្រោះ
ឈ្មោះ រ៉ុម ចន្ថា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរយោធា រស់នៅភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយជនបង្កបានដកកាំភ្លើងវាយទៅលើក្បាលជនរងគ្រោះ ព្រមទាំងបានបាញ់ចំនួន ៥ គ្រាប់ បណ្តាលអោយត្រូវស្មាខាងស្តាំ១គ្រាប់ធ្លាយ។ភ្លាមៗនោះដែរ កម្លាំងប៉េអឹម ស្រុកកំរៀង បានចុះឃាត់ខ្លួន ជនសង្ស័យដែលជាខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ ឆាយ សេរីបុត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយខាងលើនេះ ដោយយោងតាមបណ្ដឹងរបស់ជនរងគ្រោះ ដែលបានប្ដឹងចោទប្រកាន់ថា ខ្មាន់កាំភ្លើងរូបនេះ បានដកកាំភ្លើងខ្លីវាយក្បាលខ្លួន ហើយថែមទាំងបាញ់គំរាមទៀតផង។ ដោយអំពើហិង្សាដ៏ឃោឃៅរវាងខ្លួនជាមួយឈ្មោះឆាយ សេរីបុត្រ នេះគឺផ្ដើមចេញពី«ជម្លោះពាក្យសំដីនៅក្នុងវង់ផឹកស៊ី» ដោយសមត្ថកិច្ចបានចោទប្រកាន់ ពីបទ«ប៉ុនប៉ងឃាតកម្ម»។បច្ចុប្បន្នបើតាមការសាកសួរពីប្រភពមួយចំនួនគឺជនសង្ស័យអាចបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងហើយ ប៉ុន្តែសារព័ត៌មានបានទូរស័ព្ទទៅសាកសួរលោកមុយ សាលិត មេបញ្ជាការប៉េអឹមស្រុកកំរៀង គឺលោកបានឆ្លើយថា សួរទៅខេត្តបាត់ដំបងទៅលោកមិនបានដឹងរឿងអ្វីទាំងអស់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ