(ខេត្តបន្ទាយមានជ័យ) ផ្ទុះការិះគន់គក្រើកម្ដងទៀត លោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ចាប់ឡានទាហាន ពាក់ស្លាកលេខ(ខម) ចង្កូតស្តាំ ដែលបានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ។ តើលោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានចំណុចល្អខ្លាំងមែនឬ.? ខណ:ដែលមហាជនរិះថា គាត់ហ្នឹងសំបូរទៅដោយរឿងអាស្រូវពុករលួយ និងរឿងចាប់ឡានទាហ៊ាន កាលលើកមុនមិនទាន់ចប់ផង តែគាត់មានវាសនា ត្រូវបានថ្នាក់លើតែងតាំងអោយមកកាន់កន្លែងដើមវិញ ។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ផ្ទុះការិះគន់ គក្រើកម្ដងទៀត បន្ទាប់ពីមានគណនី facebook មួយមានឈ្មោះថា, Cheab Sarin បានសរសេរថា,ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ដោក សារាំ មេបញ្ជាការ រងបញ្ជាការដ្ឋាន អគ្គបញ្ជាការប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ(បច្ចុប្បន្នឈរជើង នៅកងពលតូចលេខ៨ ) ។ចូលបំរើកងទ័ពនៅថ្ងៃទី១០ ខែ០២ ឆ្នាំ១៩៨០ ( អតីតរដ្ឋកម្ពុជា) ជាង៤១ឆ្នាំមកហើយ ផ្នែកជីវភាពរស់នៅមិនសូវជាធូរប៉ុន្មានទេ ។ដោយខ្ញុំបាទប្រចាំការនៅទិសទី១ចាប់តាំងពីមានជម្លោះជាមួយទាហានថៃ មកដល់បច្ចុប្បន្ននេះ មានការខ្វះខាតមធ្យោបាយធ្វើដំណើរដើម្បីបំពេញភារកិច្ចជូនអង្គភាពនិងជូនថ្នាក់លើឲ្យបានល្អនិងទាន់ពេលវេលា ខ្ញុំបាទបានពិភាក្សាជាមួយក្រុមគ្រួសាររកថវិកា ដែលសល់ពីការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងខ្ចីពីធានាគារខ្លះ បូករួមគ្នាបានជាង១៥០០០ដុល្លា ទិញរថយន្ត០១ គ្រឿងចង្កូតស្តាំជារថយន្តខុសនិងច្បាប់រដ្ឋមកដាក់ក្នុងអង្គភាព បានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ និងបង់ពន្ធប្រចាំឆ្នាំ២០២១ និង ឈៀករថយន្តឆ្នាំ២០២១រួចផងដែរ ។មិនទាន់និងបានជិះបំរើការងារជូនអង្គភាពនិងជូនថ្នាក់លើស្រួលបួលផង នៅថ្ងៃទី២៣ ខែ០៧ ឆ្នាំ២០២១ ខ្ញុំបាទបានសុំការអនុញ្ញាតច្បាប់មកស្រុកដើម្បីយកប្រពន្ធមកពិនិត្យភ្នែកនិងជម្ងឺផ្សេងៗ នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយគ្រងឯកសណ្ឋានជាស៊ីវិលកំពុងចតរថយន្តក្បែរចិញ្ចើមផ្លូវជាតិលេខ៦ ស្រាប់តែមានកម្លាំងចំរុះ របស់លោក ឈួនសោភា ប្រធានគយតំបន់៥ មកចាប់រថយន្តនាំទៅកន្លែងគយដើម្បីត្រួតពិនិត្យឯកសាររថយន្ត តែបែរជាអោយខ្ញុំរើឥវ៉ាន់ចុះ ហើយមិនបានពិនិត្យមើលឯកសាររថយន្តដែលពាក់ព័ន្ធ ភ្ជាប់មកជាមួយរថយន្ត ហើយបែរជាធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ រួចអោយខ្ញុំនិងគ្រួសារត្រឡប់មកផ្ទះវិញ ដោយប្រគល់កំណត់ហេតុរបស់គយអោយមកខ្ញុំមួយច្បាប់ ។ អាស្រ័យហេតុនេះសូមសម្តេច ឯកឧត្តម ជួយពិនិត្យ និងពិចារណាផងចុះ(សូមអរគុណ🙏🙏🙏)ភ្ជាប់មកជាមួយកំណត់ហេតុល្មើសច្បាប់គយមួយច្បាប់
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ