ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ អញ្ជេីញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ បិទវគ្គ​ ហ្វឹកហ្វឺន​ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១
Wed,18 May 2022 (Time 10:05 AM)
ដោយ ៖ (ចំនួនអ្នកអាន: 164នាក់)

(បន្ទាយមានជ័យ​)៖​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​ បានអញ្ជេីញ​ជាអធិបតីភាព ក្នុងពិធីបិទវគ្គ​ហ្វឹកហ្វឺន​ "ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២"​ ដែលមានរយៈពេល១ខែ​ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ​២០២២​ ពិធីនេះធ្វេីឡេីងនៅទីបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​។

លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា​ ៖​ ការប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។
នាឱកាសនោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងជាសិក្ខាកាម​ ដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់​ ប្រកបដោយឆន្ទៈ​ រយៈពេលពេញ១ខែកន្លងមកនេះ។

លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​ក៏បានបញ្ជាក់ទៀតថា​ ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ​ ជូនជាតិមាតុភូមិ​ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ឲ្យបានល្អ។ កងទ័ពត្រូវរួមចិត្តថ្លេីមគ្នា​ ដេីម្បីសម្រេចនូវកិច្ចការការពារសន្តិសុខជូនជាតិមានតុភូមិ​ ក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វេីឲ្យបាន។

លោក​ឧត្ដមសេនីយ៍​ត្រី​ ក៏បានបញ្ជាក់​ថា​ ភាពរឹងមាំរបស់កងកម្លាំង​ គឺកេីតចេញពីការរួបរួមគ្នា​ សាមគ្គី​ សហការគ្នា​ យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន​ ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រី​យុត្តិធម៌​ ទៅប្រព្រឹត្តនូវអំពេីរដែលផ្ទុយនឹងច្បាប់នោះទេ។ បេីមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់​អង្គភាព​ គឺមិនការពារឡេីយ​ ត្រូវអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា​ ក្នុងពិធីបិទវគ្គ​ "​ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២"​ ក៏មានការសម្តែងនូវមេរៀនសំខាន់ៗ​ ចំនួន៤មេរៀន​ ដូចជា​ ៖​ ១-​ថ្នាក់កងអនុសេនាធំធ្វេីការរុញច្រានក្រុមបាតុករ​ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ ។ ២-​សម្ភារៈចាប់ជនបង្ក​ មានកាំបិត​ និងដំបង​។ ៣-អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ។ ៤-បង្ហាញក្បាច់គុណផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ