ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ៥ពាន់គ្រួសារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ !
Fri,20 May 2022 (Time 01:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 153នាក់)

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ៥ពាន់គ្រួសារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម សុខ ភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកម៉ាឡៃ ឯកឧត្តម ង៉ោ ម៉េងជ្រួន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកម៉ាឡៃ លោក ស្វាយ ជា ប្រធានគណៈកម្មាធិការគណបក្សស្រុកម៉ាឡៃ លោកជំទាវ ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក ឯកឧត្តម ឌៀង សារ៉ាន់ អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានគ៩៨ លោក យ៉ាង គឹមហ៊ុយ អនុប្រធានប្រចាំការតំបន់អភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ និងលោក រ៉េត រ៉ន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងអំពីវីរភាពដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំយកសន្តិភាពពេញបរិបូរណ៍មកជូនជាតិ និងប្រជាជនកម្ពុជា ឱ្យបានរស់នៅប្រកបដោយភាពសុខុដុមក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

ក្នុងពិធីនោះ លោកជំទាវ ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានឧបត្ថម្ភអង្ករចំនួន១០០តោន សម្រាប់ចែកជូនបងប្អូនគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំទួលពង្រ ស្រុកម៉ាឡៃ ៥ពាន់គ្រួសារ ដោយ១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ