ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ព្រះចៅអធិការវត្ដ ពោធិញ្ញាណ  ប្រគល់សម្ភារៈមនុស្សធម៍ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត
Thu,28 May 2020 (Time 09:44 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 140នាក់)

ខេត្តស្ទឹងត្រែង:ដើម្បីចូលរួមសកម្មភាពមនុស្សធម៍ក្នុងសង្គម ព្រះតេជគុណព្រះ ភិក្ខុចន្ទថេរោ ហ៊ឹម ចាន់ ព្រះចៅអធិការវត្តពោធិ ញ្ញាណ ហៅវត្តព្រះអង្គធំ និងជាព្រះវិន័យធម៌គណ:សង្ឃខេត្ត បានផ្តល់ជូនអំណោយបានមកពីបានពុទ្ធបរិស័ទ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចូលរួមសកម្មភាពមនុស្សធម៍ក្នុងសង្គម ជួយដល់ ប្រជាពលរដ្ឋក្រីក្រ ជនពិការ ជនងាយរងគ្រោះ កុមារកំព្រា និង ស្រ្តីមេម៉ាយ គ្មានទីពឹង ។

សកម្មភាពផ្តល់សម្ភារៈមនុស្សធម៍នេះបានធ្វើឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងបរិវេណវត្តពោធិញ្ញាណ ហៅ វត្តព្រះអង្គធំ ក្រោមវត្តមានលោកម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីលោក លោកស្រីអនុកម្មាធិការសាខា ប្រធាន អនុប្រធាន ប្រតិបត្តិសាខា និង សមាជិកសមាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំង ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនរូប ។

ព្រះតេជគុណ ហឹុម ចាន់ ព្រះចៅអធិការវត្តពោធិញ្ញាណមានសង្ឃដីកាថា អំណោយមនុស្សធម៍ដែលផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងនាពេលនេះ គឺជាសទ្ធារបស់ពុទ្ធបរិស័ទ ទាំងជិតទាំងឆ្ងាយដែលបានប្រគេនជូនមកវត្តដើម្បី ប្រើប្រាស់ក្នុងវត្ត ។

ព្រះតេជគុណ ហឹម ចាន់ បន្តថាព្រះពុទ្ធសាសនារបស់រដ្ឋ និងតែងតែចូលរួមក្នុងកិច្ចការសង្គម សកម្មភាពមនុស្សធម៍ ជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ ប្រពលរដ្ឋដែលក្រីក្រ ជនពិការ ជនងាយរងគ្រោះ កុមារកំព្រា និងស្រ្តីមេម៉ាយ ទើបព្រះតេជគុណ នាំយកនូវសម្ភារៈទាំងអស់នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង យកទៅចាត់នឹងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៍តាមសេចក្តីត្រូវការ។

លោកម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរអរព្រះគុណដល់ ព្រះតេជគុណ ហឹុម ចាន់ ដែលជាព្រះចៅអធិការវត្តព្រះអង្គធំ និងពុទ្ធបរិស័ទ ចំណុះជើង ដែលបាលចូលរួមសកម្មភាពមនុស្សធម៍ក្នុងសង្គម ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានអំពាវនាវដល់សប្បុរសជន ជួយបរិច្ចាកជាធនធានថវិការនិងសម្ភារៈផ្សេងៗគាំទ្រដល់សកម្មភាពមនុស្សធម៍។

លោកអភិបាលខេត្តបន្តថា ការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ជាច្រើនដែលទទួលបានពីព្រះតេជគុណនិងពុទ្ធបរិស័ទ្ធនេះ ជាការចូលរួមចំណែកសកម្មភាពមនុស្សរធម៍ ដ៍ល្អប្រពៃជាមួយកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយដល់ ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ស្រ្តីមេម៉ាយ និង កុមារកំព្រា ជាច្រើន ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសនា និង ពណ៌សម្បុរឡើយ ។

គួរបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូន មកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនាឱកាសនោះ រួមមាន អង្គរ ១ តោន . មី៣០កេស .និងសំភារះបរិក្ខារ ជាច្រើនទៀត សរុប ២៨ មុខ ផងដែរ ។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ