កោះកុង÷ នៅថ្ងៃអង្គារ៍ ៣កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់-ទទួលឧបករណ៍បរិក្ខាពេទ្យ ដែលជាអំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ជូនរដ្ឋបាលខេត្តកោះកុង ។នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តម សេនីយ៍ យន្ត មីន និងលោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដ៏ជ្រាល ជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន រួមទាំងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់រដ្ឋបាលខេត្ត ជាការចូលរួមចំណែកជាមួយរាជ រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ គួរបញ្ជាក់ផងដែរថា សម្ភារៈដែលជាការឧបត្ថម្ភរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ រួមមាន ÷១.ម៉ាសុីនថតកាំរស្មី(Mobile X-Ray) ចំនួន ០១គ្រឿង ២.ម៉ាសុីនតាមដានសញ្ញាជីវិត ចំនួន ៥ឈុត ៣.ម៉ាសុីនផលិតអុកសុីសែន ចំនួន ១គ្រឿង ៤.អុកសុីសែនដបធំ ៤០លីត្រ ចំនួន ១០០ដប ៥.ឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យព្យាបាលកូវីដ-១៩ ចំនួន ៥០០,០០០៛/នាក់ (២០០នាក់) ៦.ឧបត្ថម្ភទឹកប្រាក់ ២៥,០០០,០០០៛ សម្រាប់ជួសជុលបន្ទប់ទឹកមណ្ឌលព្យាបាលកូវីដ-១៩ ស្រុកស្រែអំបិល ថវិកាសរុបចំនួន ៧៦៥,០០០ ដុល្លារ ៕ ដោយសុគន្ធី
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ