ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់
Tue,27 July 2021 (Time 06:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

(ខេត្តបន្ទាយមានជ័យ):មេខ្សល់២នាក់ដែលលួចនាំមនុស្សឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំ​នាញប្រឆាំងការជួញដូរមនុស្សនិងការពរអនីតិជនចាប់ឃាត់ខ្លួនក្នុងនោះបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ ។លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាមេខ្យល់ទាំង២នាក់ មានឈ្មោះ ១ឡូញ លេម ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះ សែន សំនាងហៅកែ ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។មេខ្យល់ទាំង២នាក់នេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត  រួចប្រគល់ឲ្យនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនិតិវិធីច្បាប់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។បើតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថាមេខ្យល់ទាំង២នាក់នេះ ជាមុខសញ្ញាយ៉ាងសកម្មក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់។មេខ្យល់ទាំង២នាក់បានសារភាពថាពេលចាប់ខ្លួន ពួកគេទាំង២នាក់ មានឈ្មោះខា លក់ដូរនៅផ្សាររុងគ្លឿ បានឆាតតាមទូរស័ព្ទឲ្យជួយឃ្លាំចាំមើលផ្លូវសមត្ថកិច្ច ព្រោះគាត់ចង់នាំកូនរបស់គាត់៣នាក់ ស្រី២នាក់ ឲ្យឆ្លងដែនមកខ្មែរវិញ បើបានសម្រេចឈ្មោះខានោះ បានសន្យាឲ្យថ្លៃមើលផ្លូវម្នាក់២០០បាតទៅ៣០០បាត ។ប៉ុន្តែដោយខាងសមត្ថកិច្ច ថៃចាំឃ្លាំមើលឈ្មោះខាពេក ឈ្មោះខានោះមិនហ៊ាន ក៏នាំកូនគាត់ទាំង៣នាក់ទៅផ្សាររុងគ្លឿវិញ ហើយពួកគេក៏នាំគ្នាត្រឡប់មកដីខ្មែរវិញ បានប្រមែល១០ម៉ែត្រពីមាត់អូរព្រំដែនត្រូវនគរបាលចាប់ខ្លួនតែម្តង។
ក្រោយពីបានសារភាពហើយមេខ្យល់ទាំង២នាក់ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលករ​ខ្មែរ​១គ្រួសារដឹងថា​ឆ្លង​កូ​វីដ​-១៩ ក៏​ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មក​ស្រុក​វិញ​ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន (សហការី)

វីដែអូ