កោះកុង ÷ បុគ្គលមានលុយ និងមានអំណាច មួយចំនួនកំពុងលួចកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋយ៉ាងអាណាធិបតេយ្យ ជិត១០០ហិចតា នៅក្នុងភូមិសាស្ត្រតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ដើម្បីយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈអាជ្ញាធរ និងមន្ត្រីជំនាញនៅពុំទាន់បានចុះទប់ស្កាត់ និងបង្ក្រាបនៅឡើយ ។បើតាមការបញ្ជាក់ពីពលរដ្ឋ បានអោយដឹងថា សកម្មភាពកាប់ទន្ទ្រាន និងឈូសឆាយដីព្រៃរបស់រដ្ឋខាងលើ ត្រូវបានធ្វើសកម្មភាពប្រមាណជា២ខែមកហើយ ពីសំណាក់ឈ្មោះ សៀង ឈី និងឈ្មោះ ងៀប មួយ ប្រពន្ធ អតីត អធិការនគរបាលស្រុកស្រែអំបិល ដោយមិនមានការចុះហាមឃាត់ និងទប់ស្កាត់ពីសំណាក់អាជ្ញាធរ និងជំនាញពាក់ព័ន្ធនៅឡើយ ។ចំពោះបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាបញ្ជូនមន្ត្រីជំនាញចុះពិនិត្យទីតាំងបំពានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខួចអោយបានឆាប់ ត្បិតការបំពាននេះមានរយះពេលប្រមាណជាង២ខែមកហើយ ដោយពុំឃើញមានមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធណាមួយចុះហាមឃាត់ និងទប់ស្កាត់នោះទេ ។ជុំវិញបញ្ហាចោទប្រកាន់ខាងលើ លោក សៀង ឈី បានបញ្ជាក់ថា ដីព្រៃដែលលោកឈូសឆាយនៅក្នុងឃុំដងពែងនេះ គឺលោកធ្វើការហ៊ុំព័ទ្ធដី ដែលមានផ្ទៃដីសរុបចំនួន៨៧ហិចតា ហើយដីនេះជាដីរបស់លោក ម៉ា ទី និងប្រពន្ធរបស់គាត់ រួមទាំងអ្នកភ្នំពេញ ។លោក ជា ចន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានថ្លែងអោយដឹងតាមទូរស័ព្ទថា លោកពុំបានដឹងទាល់តែសោះចំពោះបញ្ហាលួចទន្រ្ទានដីព្រៃរបស់រដ្ឋ ដោយសាររូបលោកជាប់រវល់ខ្លាំងលើបញ្ហាទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ហើយលោកនិងចាត់កម្លាំងអោយចុះទៅធ្វើការត្រួតពិនិត្យ លើករណីនេះ ។ទោះជាយ៉ាងណាក្តី ភ្នាក់ងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក ម៉ា ទី អតីត អធិការនគរបាលស្រុកស្រែអំបិល និងភរិយាបាននៅឡើយទេ ។ សូមបញ្ជាក់ថា កន្លងមក លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ធ្លាប់បានព្រមានថា បុគ្គលណាដែលហ៊ានទន្រ្ទានដីព្រៃរបស់រដ្ឋ និងត្រូវឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ បើទោះជាបុគ្គលបំពានមានតួនាទីជាអ្វីក៏ដោយ ៕ ដោយ សុគន្ធី
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ