ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល
Sat,13 June 2020 (Time 11:53 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 277នាក់)

ខេត្តស្ទឹងត្រែង:បរុសម្នាក់ដោយព្រោះតែផឹកទឹកប្តូរនិស្ស័យ
ទើបប្រពន្ធពុំព្រមអោយដេកជាមួយ បែជាខឹងដុតផ្ទះកម្ទេចចោល ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២០,៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០
ស្ថិតនៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា:ករណីបំផ្លេចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងនេះ បង្ករឡើងដោយបរុសជាប្តីឈ្មោះឡត តាន់ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា: មុនពេលកើតហេតុបុរសខាងលើ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ មកដល់ផ្ទះក៍ចូលទៅ
ដេកជាមួយប្រពន្ធ តែប្រពន្ធដេញមិនអោយដេកក្បែព្រោះតែស្រវឹង ថុមគ្លិនស្រារទ្រាំមិនបាន បែជាខឹងព្រោះតែផឹកទឹកប្តូរនិស្ស័យ ក៍យកភ្លើងទៅដុតផ្ទះរបស់ខ្លួនចោលទាំងយប់ ផ្អើលអស់អ្នកជិតខាងរត់មកមើល។

បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេ
កុង បានឲ្យដឹងថាផ្ទះរងការឆាបឆេះខាងលើមានទំហំ៥ម៉ែត្រនិងបណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រកស្បូវបាំងឬស្សី ក្រាលរនាបឬស្សី ឆេះអស់ទាំងស្រុង មូលហេតុមកពីផឹងស្រាស្រវឹង ខឹងប្រពន្ធមិនអោយដេកជាមួយ ទើបយកដែកកេះមកកេះដុត បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅឆេះអស់គ្មានសល់។

ក្រោយកើតហេតុសមត្ថកិច្ចមិនអាចជួយសង្គ្រោះបានទេ ល្បឿននៃការឆេះលឿនពេក ព្រោះផ្ទះនោះធ្វើអំពីឈើ នឹងឬស្សីផងនោះ ហើយម្យ៉ាងទៀតនគរបាលប៉ុស្តិ៍នៅឆ្ងាយពីកន្លែងកើតហេតុ តែមិនបណ្តាលឲ្យរងគ្រោះដល់ប្រពន្ធនឹងកូនឡើយ។

ក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៍សម្រេច ឃាត់ខ្លួនជនបង្កជាម្ចាស់ផ្ទះតែម្តង ដោយមានចេតនាបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ