ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកអភិបាលខេត្តស្ទឹងត្រែងថ្មី អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តបន្ទាប់ពីលោកចូលកាន់មុខតំណែងថ្មី
Mon,25 October 2021 (Time 08:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ខេត្តស្ទឹងត្រែង: លោកស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត ទើបអញ្ចើញចូលកាន់ដំណែងថ្មី នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត បន្ទាប់ពីលោកបានត្រូវរាជរដ្ឋាភិបាលតែងតាំង មុខតំណែងជាអភិបាលខេត្តស្ទឹងត្រែងថ្មីៗ។
ពីធីសំណេះនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យនៃរដ្ឋបាលខេត្ត និងមន្ត្រីរាជការសាលាខេត្តស្ទឹងត្រែងជាច្រើននាក់។

ក្នុងឱកាសនេះផងដែរលោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ក៍បានមានប្រសាសន៍ថា: ការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ រចនាសម្ព័ន្ធសាលាខេត្តនាពេលនេះ ជាការសម្តែងការគួសមនិងឲ្យបានស្គាល់គ្នាកាន់តែច្បាស់រវាងថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការដែលបម្រើការក្នុងរចនាសម្ព័ន្ធសាលាខេត្តស្គាល់គ្នាកាន់តែច្បាស់ ដើម្បីបង្កក្ខណៈងាយស្រួលក្នុងការអនុវត្តកិច្ចការងារផ្ទៃក្នុង ឲ្យបានល្អប្រសើស្របតាមតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ស្វាយ សំអ៊ាង អភិបាលខេត្តថ្មីបានបន្តថា មន្ត្រីរាជការជាអ្នកបម្រើការជូនរាជរដ្ឋាភិបាលនិងអនុវត្តឲ្យបានគ្រប់ភារកិច្ចការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ប្រកបដោយការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុងនាមខ្លួនជាមន្ត្រីរាជការ មានតួនាទីភារ:កិច្ចបម្រើពលរដ្ឋ។ ជាមួយគ្នានេះផងដែរលោកអភិបាលខេត្តបានកោតសរសើដល់ការបំពេញភារកិច្ចការងារ បានល្អរបស់មន្ត្រីរាជការសាលាខេត្ត ដែលខំប្រឹងប្រែងអនុវត្តដោយមិនគិតពីពេលវេលាឈប់សម្រាក់ នើយហត់ឡើយដើម្បីសង្គជាតិមាតុភូមិ ជួសមុខជូនរាជរដ្ឋាភិបាលយើង។

ទន្ទឹមនិងការកោតសរសើនេះលោកស្វាយ សំអ៊ាង អភិបាលខេត្តបានណែនាំ ដល់មន្រ្តី គ្រប់ឋានានុក្រម ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារស្របទៅ តាមជំនាញតួនាទីភារកិច្ច ការងារដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ត្រូវរួមគ្នាសាមគ្គី បំពេញភារកិច្ចការងារឲ្យ បានល្អ គោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក ស្របតាមឋានានុក្រមការងារ ជាពិសេសត្រូវចេះបែងចែកភារកិច្ចការងារឲ្យបានល្អ គ្រប់រូបភាពត្រូវបង្កើនការសិក្សារៀនសូត្រ នូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួនក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបាន ល្អ។
បន្ទាប់ពីជួបសំណេះសំណាលនិងការណែនាំ ក៏ដូចជាផ្តល់អនុសាសន៍ លោកអភិបាលខេត្ត ក៏បានចែកជូននូវថវិកាផ្ទាល់ខ្លួន ដល់មន្រ្តីរាជការសាលាខេត្តក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀលផងដែរ៕។
គួបញ្ជាក់ផងដែរថា: លោកស្វាយ សំអ៊ាង អតីតៈអភិបាលខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរភារកិច្ចការងារនិងតែងតាំងជាអភិបាលខេត្តស្ទឹងត្រែង និងត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ៕ ដោយ:ជួន សារ៉់ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ