ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមកាកបាទក្រហមកម្ពុជា ប្រចាំមន្ទីរ-អង្គភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
Thu,18 November 2021 (Time 11:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 233នាក់)

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំ ពិធីប្រកាសទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមកាកបាទក្រហមកម្ពុជា ប្រចាំមន្ទីរ-អង្គភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម​ពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ​ មន្ត្រីទីស្នាក់ការកណ្តាល និងក្រុមប្រតិបត្តិសាខា មន្ត្រីរាជការតាមមន្ទីរអង្គភាព សរុបចំនួន ៧០នាក់។

ជាកិច្ចចាប់ផ្តើមលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានឡើងអានរបាយការណ៍សកម្មភាពរបស់សាខា ក្នុងឆ្នាំ២០២១ជូនអង្គពិធីបានជ្រាប។

ជាកិច្ចបន្តឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការ សាខា បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមកាកបាទក្រហមកម្ពុជា ប្រចាំមន្ទីរអង្គភាពនីមួយៗ។

ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តរបស់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា នាពេលនេះ ឯកឧត្តម ស្រេង ហុង ប្រធានក្រុមការងារកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានធ្វើការប្តេជ្ញាចិត្តដូចតទៅ « ខិតខំឱ្យអស់ពីកម្លាំង-កាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលា ដោយឆន្ទៈ គោរពគោលការណ៍គ្រឹះទាំង ៧ ប្រការរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សំដៅបម្រើឧត្តមប្រយោជន៍មនុស្សជាតិ រួមចំណែកឱ្យសម្រេចបានតាមទស្សនវិស័យ របស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់»។

នាឱកាសនេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប៊ុន លើតប្រធានកិត្តិយសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ដែលតែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។លោកជំទាវ មានប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមថា« សូមឱ្យ គណៈកម្មាធិការសាខា ក្រុមប្រិតបត្តិសាខា អនុសាខា ក្រុមការងារកាកបាទក្រហមកម្ពុជាតាមមន្ទីរអង្គភាព ត្រូវខិតខំប្រឹងប្រែងជួយសាខា អនុសាខា ពង្រឹងភាពជាម្ចាស់ការលើគ្រប់វិស័យការងារ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ-អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ។

ជាមួយគ្នានោះ លោក គង់វង្ស សីហ៍វិសាល ប្រធានការិយាល័យផ្សព្វផ្សាយ បានឡើងធ្វើបទបង្ហាញ ស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ ក្រុមការងារកាកបាទក្រហមកម្ពុជាប្រចាំមន្ទីរ-អង្គភាពទើបនឹងប្រកាសថ្មី ក្នុងគោលបំណង ផ្តល់ការយល់ដឹង អំពី ប្រវត្តិនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម សមាសភាគរបស់ចលនាអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ៧ ប្រការ និង បដិរូបសញ្ញា ៕ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ