ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានចំនួនកើនឡើង រយ:ពេលឈប់សម្រាកចំនួន៣ ក្នុងរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
Tue,23 November 2021 (Time 10:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 149នាក់)

ខេត្តស្ទឹងត្រែង: ក្នុងរយ:ពេល៣ថ្ងៃក្នុងពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គេសង្កេតឃើញថាមានភ្លៀវជាតិ និងអន្តរជាតិជាច្រើនមកលេងកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែងយើងនេះ និងស្នាក់នៅតាមផ្ទះសំណាក់ច្រើន គួរឲ្យកត់សម្គាល់ ភ្ញៀវខ្លះមកស្នាក់នៅតាមផ្ទះបងប្អូនក៍មាន។ ចាប់ពីថ្ងៃទី១៨,១៩,២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ

នេះតាមរបាយការណ៍របស់លោកអ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងដែរថា: មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងរយះពេល៣ថ្ងៃ នៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មានភ្ញៀវទេសចរណ៍សរុបចំនួន ៦,២០៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៦,១៩២នាក់ និងភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៦នាក់ ។
បើប្រៀបធៀបឆ្នាំ២០២០ មានដូចខាងក្រោម: ក្នុងនោះ-ភ្ញៀវទេសចរសរុបចំនួន ៦,២០៨នាក់ កើនឡើងចំនួន៣,៤៤២៨នាក់ ស្មើនិង ១២៣,៣០ % ។
ក្នុងនោះមានភ្ញៀវជាតិចំនួន ៦,១៩២នាក់ កើន ឡើង៣,៤៣៤នាក់ស្មើ និង១២៤,៥%។
ភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៦នាក់ ថយចុះ-៦នាក់ ស្មើនិង ២៧% ។

លោកបញ្ចាក់ទៀតថា: កំណើនភ្ញៀវទេសចរណ៍ឆ្នាំនេះកើនលើសឆ្នាំមុនក៍ពិតមែន តែអ្នកលក់ដូរក៍ត្រូវបានក្រុមការងារយើង ដែលនៅប្រចាំការនៅទីនោះបាននែនាំជាប្រចាំផងដែរ នៅតាមរមណីយដ្ឋាននិមួយៗ និងដល់ភ្ញៀវទេសចរណ៍យើង ឲ្យគោរពតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលនៃយើង នូវ៣កុំ និង៣ការពារ ឲ្យបានខ្ចាប់ខ្ចួន និងកានែនាំរបស់ក្រសួងសុខភិបាល នូវការរក្សាកម្លាត់ជៀសវាង ការឆ្លងរីករាលដាលនូវជម្ងឺកូវិដ_១៩ បញ្ចៀសនូវការជួបជុំប្រមូលផ្តុំ។ ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ