សមត្ថកិច្ចចាប់វ៉ៃខ្នោះមេភូមិម្នាក់ ករណីហឹង្សាព្រោះផឹកទឹកប្តូរនិស្ស័យជោកជាំ បាត់ការចងចាំដុតផ្ទះខ្លួនឯងចោល ទើបធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកស្រុក
ខេត្តមណ្ឌលគិរី: ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលឃើញមានអគ្គិភ័យមួយបានកើតឡើងនៅក្នុងភូមិរបស់គាត់ ហើយភ្លាមៗពេលនោះពួកគាត់នាំគ្នារត់ទៅជួយ តែពួកគាត់ហួសចិត្តក្រៃពេកពេលទៅដល់កន្លែងកើតហេតុដឹងថាការឆេះនេះគឺមកពីម្ចាស់ផ្ទះជាមេភូមិ គ្មានការចេះដឹងបែទៅដុតផ្ទះខ្លួនចោល។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់នៅ ចំណុចភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
នេះបើតាមរបាយការណ៍អធិការដ្ឋាន នគរបាលក្រុងសែនមនោរម្យបានបញ្ចាក់ថា: ក្រោយមេភូមិធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល ព្រឹកឡើងទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនបង្កខាងលើ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ យកមកសួរនាំ។ ជនបង្កហេតុខាងលើ គឺជាមេភូមិម្នាក់មានឈ្មោះ កេត វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ ហើយត្រូវចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យខូចខាតសម្ភារ: រួមមាន:ដូចជា ទូរដាក់ខោអាវ ចំនួន២ , តុឈើ២ កៅអីតុក្កតាចំនួន៧ គ្រែដេកចំនួន៣ ម៉ាស៊ីនបោកខោអាវ ចំនួន១គ្រឿង ទូរទស្សន៍១គ្រឿង កង្ហារ២គ្រឿង ខ្សែកមាស១ខ្សែទម្ងន់៦ជជី ម៉ូទ័របូមទឹក២គ្រឿង , ម៉ាស៊ីនកាត់ស្មៅ១ គ្រឿង , ម៉ាស៊ីនត្រង់សឺន័រ១គ្រឿង និង អង្ករចំនួន១បេ។
បច្ចុប្បន្ន ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីស៊ើបសួរ និងកសាងសំណ៉ំរឿង បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។