ជនសង្ស័យ៦នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលេងល្បែងសុីសង
ជនសង្ស័យ៦នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលេងល្បែងសុីសង។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ
ដ្ឋាននគរបាលខេត្តដឹកនាំបញ្ជាផ្ទាល់ដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្រ្កាបទីតាំងលេងល្បែងសុីសង (បាញ់អាប៉ោង) មួយកន្លែងនៅចំណុចភូមិ លុងឃុង ឃុំលុងឃុង ស្រុកបកែវ កាលពីថ្ងៃទី
២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៦នាក់រួមមាន៖
១-ឈ្មោះ សង ភៀង (ម្ចាស់ទីតាំង) ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី។
២-ឈ្មោះ ស៊ាន ផល្លី (ភាគហ៊ុន) ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើចំការ ភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី។
៣-ឈ្មោះ ឈុន អូន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ ភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី។
៤-ឈ្មោះ ហ្យយ ចាយ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាជ័រ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី។
៥-ឈ្មោះ លុយ រឹម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាជ័រ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី។
និង៦-ឈ្មោះ យឿក សុខា (អ្នកបាញ់អាប៉ោង) ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីចុះបង្ក្រាបនេះបានដកហូតវត្ថុតាងរួមមាន៖
-ចានសំរាប់បាញ់អាប៉ោង និងគ្រាប់អាប៉ោងចំនួន១
-ម៉ូតូចំនួន ៤គ្រឿង ចាស់ៗ
-ឡាន ១គ្រឿង ម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ 2AT-6837
- កាបូបចំនួន៣
-ទូរសព្ទដៃចំនួន ៥គ្រឿងចាស់ៗ។
- ប្រាក់មួយចំនួនទៀត។
ជាមួយគ្នានោះដែរសមត្ថកិច្ចបានអញ្ជើញលោកគ្រូពេទ្យមកធ្វើតេស្តរកកូវីដ-១៩ ជាលទ្ធផលគឺអវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញនៃព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ដោយនាគមាស រតនគិរី សុខណារ៉ា