ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អាជ្ញាធរខេត្តកោះកុង អញ្ជើញចុះសួរសុខ ទុក្ខ សំណេះសំណាល ព្រមទាំងនាំយកនូវអំណោយ ជាថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួន
Sat,10 April 2021 (Time 07:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 95នាក់)

អាជ្ញាធរខេត្តកោះកុង អញ្ជើញចុះសួរសុខ ទុក្ខ សំណេះសំណាល ព្រមទាំងនាំយកនូវអំណោយ ជាថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនកម្លាំងនគរបាលឈរជើងព្រំដែនទឹក ព្រំដែនគោក ព្រមទាំងកម្លាំងនគរបាលភូមិភាគប្រចាំទិសខេត្តកោះកុង

កោះកុង÷លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណ:អភិបាលខេត្តកោះកុង និងឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួសុខទុក្ខនិងសំណេះសំណាល ព្រមទាំងនាំយកនូវអំណោយ ជាថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនកម្លាំងនគរបាលឈរជើងព្រំដែនទឹក និងព្រំដែនគោក ព្រមទាំងកម្លាំងនគរបាលភូមិភាគប្រចាំទិសខេត្ត កោះកុង ។

ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ថ្លែងក្នុងឱកាសនេះ លោកជំទាវអភិបាល ខេត្ត បានកោតសរសើរចំពោះកងកម្លាំងទាំងអស់ដែលកន្លងមកបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី និងបង្ក្រាបបាននូវបទល្មើសនានាក្នុងដែនសមត្តកិច្ចរបស់ខ្លួន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ពិសេសក្នុងដំណាក់កាលការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ តេង សួន បានធ្វើការណែនាំដល់កង កម្លាំងនគរបាលទាំងអស់ យកចិត្តទុក ដាក់ការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរខាងមុខនេះ និងត្រូវចូលរួមចំណែកអនុវត្តន៍ការងារបម្រើប្រជាពលរដ្ឋ ក្រោមការគ្រប់គ្រងផ្ទាល់ពី លោកជំទាវអភិបាល ខេត្ត ដែលជាតំណាងរាជរដ្ឋាភិបាល និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។

ឯកឧត្តម បានថ្លែងទៀតថា កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាពផ្ទាល់ខ្លួនជាមុន ដើម្បីមានឱ កាសធ្វើការបម្រើជាតិ និងប្រជាជន បំផុសឱ្យគ្រួសារ បងប្អូន កូនក្មួយ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា កុំជឿតាមព័ត៌មានមិនពិតមួយចំនួនដែលផ្សព្វផ្សាយដោយជនអគតិមួយចំនួន ក្នុងន័យបោកប្រាស់និងបំភ្លៃការពិត ថាការវ៉ាក់សាំងបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងនេះយ៉ាងនោះ ។ ការពិតវ៉ាក់សាំងពិតជាមានប្រយោជន៍សម្រាប់យើង វាអាចជួយយើងឱ្យរួចផុតពីការវ៉ាយលុកខ្លាំងក្លាពីជំងឺកូវីដ-១៩ បាន។

ឯកឧត្តម ក៏បានបញ្ជាក់ច្បាស់ដល់កងកម្លាំងថា ទោះបីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយក្តី តែត្រូវគោរពនិងអនុវត្តន៍ឱ្យបានដាច់ខាតនូវវិធានការសុខាភិបាល និងអនុសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា គឺ ៣ការពារ និង៣កុំ គឺដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើងទាំងមូល ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី​ឯកឧត្តម​ជៀង​អំ​ អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​ និង​នាំយកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រណិតខុសច្បាប់ប្រភេទសុក្រមចំនួន2,​771ម៉ែត្រីគុណត្រូវបានកម្លាំងចម្រុះចុះបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួនមេខ្យល់០៣នាក់និងពលករ០៤នាក់បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់!​!​!​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)

វីដែអូ