ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិតជាសំណាងមែនទែន! ថ្ងៃទី១ ចូលឆ្នាំខ្មែរ ឈ្នះរង្វាន់ធំពីក្រុម ហ៊ុនឆ្នោតមហាសំណាង
Thu,15 April 2021 (Time 11:22 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 95នាក់)

កោះកុង÷ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ មានអតិថិជនរបស់ក្រុមហ៊ុនឆ្នោតមហាសំណាងបានឈ្នះរង្វាន់ធំចំនួនពីរនាក់
ទី១- អតិថិជនរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលមានប្តីឈ្មោះ ឯម ត្រើយ និងប្រពន្ឋឈ្មោះ គង់ វណ្ណា ដោយបងស្រីបានប្រាប់អ្នកយកពត៍មានថា គាត់បានឈ្នះរង្វាន់ធំពីក្រុមហ៊ុនឆ្នោតមហាសំណាង ចំនួន៨០លានរៀន ។ គាត់ថា គ្រាន់តែចំណាយទិញមួយសន្លឹក តម្លៃ៤០០០រៀល ដើម្បីកោស នៅពេលកោសគាត់មានសំណាងឈ្នេះរង្វាន់៤០០០ រៀល រួចគាត់ក៏បានប្តូរយកសន្លឹកឆ្នោតមួយសន្លឹកទៀត រួចក៏ទទួលបានរង្វាន់៨០លានរៀលនេះតែម្តង ។

បងស្រីបន្តថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនឆ្នោតមហាសំណាង ហើយថវិកាដែលឈ្នះ គាត់មានបំណងទិញដី១ កន្លែង ដើម្បីធ្វើចំការ ហើយពេលនេះអ្វីដែលគាត់ប្រាថ្នា គឺបានដូចបំណងរបស់គាត់ពិតមែន ។
គាត់ពិតជាសប្បាយចិត្តណាស់ ដែលបានឈ្នះរង្វាន់ពិតៗ ពីក្រុមហ៊ុន ហើយលុយដែលឈ្នះទាំងនេះ គាត់ទុកសម្រាប់គាត់ចាស់ និងទិញដីមួយចំនួន ។

អតិថិជនទី២ ដែលឈ្នះរង្វាន់ពីរក្រុមហ៊ុនចំនួន៨,៨០០,០០០រៀល គឺបងប្រុសឈ្មោះ ម៉ៅ ប៊ុនធឿន និងប្រពន្ឋឈ្មោះ យឹម រិន រស់នៅភូមិ១ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ បងប្រុសបានប្រាប់ថា គាត់ពិតជាសប្បាយចិត្តណាស់ ដែលបានឈ្នះរង្វាន់ពិតៗពីក្រុមហ៊ុនឆ្នោតមហាសំណាង ខណ:ដែលបងប្រុសបានទិញឆ្នោតត្រឹមតែ២០០០រៀល ចំនួន ២សន្លឹកប៉ុណ្ណោះ ក៏ឈ្នះរង្វាន់ ចំនួន ៨,៨០០,០០០រៀល ។ គាត់បានប្រាប់ថាលុយដែលឈ្នះរង្វាន់នេះគាត់នឹងយកទៅទិញម៉ូតូសម្រាប់ធ្វើការងារប្រចាំថ្ងៃ និងមួយចំនួនទៀតទុកធ្វើដើមទុនរកស៊ី ។

គួរបញ្ជាក់ផងដែរថា អតិថិជនឆ្នោតមហាសំណាង ខេត្តកោះកុង មានសំណាងឈ្នះរង្វាន់ធំពីក្រុមហ៊ុនឆ្នោតមហាសំណាងជាបន្តបន្ទាប់ ក្នុងរយ:ពេលថ្មីៗនេះ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី​ឯកឧត្តម​ជៀង​អំ​ អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​ និង​នាំយកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រណិតខុសច្បាប់ប្រភេទសុក្រមចំនួន2,​771ម៉ែត្រីគុណត្រូវបានកម្លាំងចម្រុះចុះបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួនមេខ្យល់០៣នាក់និងពលករ០៤នាក់បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់!​!​!​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)

វីដែអូ