ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមស្ថានភាពភូមិសាស្ត្រ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
Tue,20 April 2021 (Time 08:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 44នាក់)

(ខេត្តបន្ទាយមានជ័យ):នៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមស្ថានភាពភូមិសាស្ត្រ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីមេបញ្ជាការ-មេបញ្ជាការរងអាវុធហត្ថខេត្ត កងពលថ្មើជើងលេខ៥១ យោធាខេត្ត ស្នងការរងនគរបាលខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងវរព្រំដែនឈរជើងនៅទីតាំងនោះ វរការពារព្រំដែនគោក ៨៩១ និង៩១១។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានដាក់ បទបញ្ជាបន្ថែមដល់កម្លាំងចម្រុះមាននគរបាលការពារព្រំដែន អាវុធហត្ថ យោធា ទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្តមអភិបាលខេត្តក៍បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

បន្ទាប់ពីការអញ្ជើញពិនិត្យមើលភូមិសាស្ត្រព្រំដែន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញផ្តល់អំណោយឧបត្ថម្ភរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់កងកម្លាំងទាំង៣ប្រភេទ ដែលបានកំពុងឈរជើងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត មានចំនួន៦ អង្គភាព ទទួលបាន:
១.ទិសទី១ខេត្តបន្ទាយមានជ័យ មី ១០កេស ទឹកបរិសុទ្ធអង្គរ ៣០កេស និងទឹកក្រូច ៣៣យួរ
២.ស្នងការនគរបាលខេត្ត មី៣០ កេស ទឹកបរិសុទ្ធ៧០ កេស និងទឹកក្រូច ៦០យួរ
៣.កងពលថ្មើរជើងលេខ៥១ មី៣០កេស ទឹកបរិសុទ្ធ៧០កេស ទឹកក្រូច ៦០យួរ
៤.យោធាខេត្ត មី២០កេស ទឹកបរិសុទ្ធ៥០ កេស ទឹកក្រូច៤០ យួរ
៥.កងរាជអាវុធហត្ថខេត្ត មី២០កេស ទឹកបរិសុទ្ធ៥០កេស ទឹកក្រូច ៤០យួរ
៦.អន្តោប្រវេសច្រកអន្តរជាតិប៉ោយប៉ែត មី១០កេស ទឹកបរិសុទ្ធ ៣០កេស និង ទឹកក្រូច ៣៣យួរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី​ឯកឧត្តម​ជៀង​អំ​ អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​ និង​នាំយកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រណិតខុសច្បាប់ប្រភេទសុក្រមចំនួន2,​771ម៉ែត្រីគុណត្រូវបានកម្លាំងចម្រុះចុះបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួនមេខ្យល់០៣នាក់និងពលករ០៤នាក់បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់!​!​!​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)

វីដែអូ