ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត បានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុក ធ្វើការចុះបង្ក្រាបឈើគ្រឿងផ្ទះ រាប់សឹបម៉ែត្រគូបគ្មានច្បាប់អនុញ្ញាត សង្ស័យជាឈើឈ្មួញបន្លំភ្នែកសមត្ថកិច្ច
Mon,26 April 2021 (Time 10:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 289នាក់)

ខេត្តស្ទឹងត្រែង: ឈើជាច្រើនម៉ែត្រគូបយកមកគរទុកយ៉ាងអណាធប្បតេយ្យគ្មានច្បាប់អនុញ្ញាត ត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបនិងរឹបអូសទាំងតាមឈូសឈើមួយគ្រឿង យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី។ សកម្មភាពនៃក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឈើខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងចំការកៅស៊ូក្រុមហ៊ុន(ម៉ុងរិទ្ធីក្រុប) ក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ប្រភពបានលួចបង្ហើបថា: ឈើជាច្រើនរាប់រយម៉ែត្រគូបខាងលើ ជាឈើឈ្មួញត្រៀមដឹកចេញតាមរថយន្តយ៉ីឌុប តែដោយសារផ្ទុះជម្ងឺកូវិដ ១៩ រីករាលដាលក្នុងសហគមន៍២០កុម្ភ: ទើបឈើនេះស្ទះចេញមិនរួច ហើយបង្វែរទៅជាឈើសាងសង់ផ្ទះចំនួន២ខ្នងទៅវិញ។ ទើបបានល:ថាបិតផ្លូវខេត្ត ជាងមកមិនរួចទើបស្ទះមិនបានធ្វើ ឈើគរទុកចោលយ៉ាងអណាធិប្បតេយ្យ ធ្វើមហាជនមានការផ្ញាក់ផ្អើលដូច្នេះដោយសារគនរឈើជាច្រើន គរពាសពេញក្នុងចំការកៅស៊ូ គេសង្ស័យថា: នេះជាល្បិចរបស់ឈ្មួញតែប៉ុណ្ណោះ ហើយម្យ៉ាងទៀតឈើធ្វើផ្ទះឯណាច្រើនរាប់រយម៉ែត្រគូបដូចនេះ ហើយគ្មានច្បាប់អនុញ្ញាតិសូម្បីតែអាជ្ញាធរមូលដ្ឋានក៏មិនបានដឹងនោះដែរ។
ជុំវិញការបង្ក្រាបនេះលោកសួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ បានបញ្ចាក់ថា: ក្នុងការបង្ក្រាបគំនរដ៍ច្រើនម៉ែត្រគូបនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅមិនទាន់ដឹកជញ្ជូនអស់នៅឡើយនោះទេ។ លោកបញ្ជាក់ថា: រហូតមកដល់ពេលនេះការដឹកជញ្ជូនសរុបបានចំនួន៤រថយន្តយ៉ីឌុប យកមកដល់កន្លែងរួចរាល់ហើយ នៅសល់ចំនួនប្រហែល២គោយន្តកែឆ្នៃទៀតទើបអសើ លោកថា:ថ្ងៃនេះលោកកំពង់ដឹកនាំកម្លាំងនិងកម្មករទៅដឹកបង្ហើយ ឈើនៅសល់ដែលនៅចំណុចទីតាំងខាងលើ ទើបធ្វើការវាស់វែងសរុបចំនួនពេលក្រោយ។

គួររំលឹកថា: គេសង្កេតឃើញក្រុមឈ្មួញឈើជាច្រើន ដែលកំពង់សម្ងំលួចបង្កើតសិប្បកម្មកែឆ្នៃឈើ យ៉ាងអណាធិបតេយ្យឥតច្បាប់អនុញ្ញាត និងលួចប្រមូលទិញឈើយ៉ាងគគ្លើន តាមបន្ទាត់ព្រំដែននិងគ្រប់ច្រកល្ហក យកមកគរទុកកែឆ្នៃខ្លះ និងខ្លះទៀតលួចបង្កប់ដាក់រថយន្តសាំយ៉ុង ដើម្បីដឹកបន្តយកមកដាក់រោងសិប្បកម្មក្នុងខេត្តជារៀងរាល់ថ្ងៃនិងយប់។ ដូចជាគ្មានការទប់ស្កាត់ឬបង្ក្រាបឡើយ ពីសំណាក់ក្រុមសមត្ថកិច្ចដេកតាមដងផ្លូវ ទើបគេដាក់ការសង្ស័យថា: ប្រហែលត្រូវរូវគ្នាអស់ហើយទេដឹងមើលទៅ រួមទាំងជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមួយចំនួនមួយចំនួនផងដែរ។ ទើបធ្វើពុធ ជាមើលមិនឃើញ ធ្វើមិនដឹងមិនឮ ធ្វើជាដេកលក់អង្គុយចាំយកតែប្រយោជន៍ ដោយមិនគិតពីផលប:ពាល់ ឬបាត់បង់ ធនធានព្រៃឈើឡើយ។ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួននេះហើយទើបមិនបង្ក្រាបដូច្នេះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ទើបសមត្ថកិច្ចនិងមន្ត្រីជំនាញសហការគ្នាចុះបង្ក្រាបតែម្តងទៅ ដោយសារឈើទាំងនេះ មានទំហំធំហើយមានឈើគ្រឿងផ្ទះនិងក្តាជាច្រើនគំនរ គរពេញចំការកៅស៊ូខាងលើ មិនងាយលាក់បាំងបាន ទើបសមត្ថកិច្ចធ្វើការបង្ក្រាបតែម្តងទៅ។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ