ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
គ្រោះមហន្តរាយ" ភ្លៀង ខ្យល់កន្ត្រាក់ ក្នុងស្រុកបុទុមសាគរ បណ្ដាលឱ្យផ្ទះប្រជា ពលរដ្ឋចំនួន១៧គ្រួសារ រងការខូចខាត ត្រូវបានអនុសាខាស្រុកបូទុមសាគរចុះជួយបឋម
Thu,08 April 2021 (Time 09:18 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 238នាក់)

"

កោះកុង ៖ នៅថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ នេះ លោក ហាក់ ឡេង ប្រធានគណៈម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក បានចុះសួរសុខទុក្ខនាំអំណោយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ១៧គ្រួសារ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ខូតខាត ស័ង្កសី ម៉ែត្រចំនួន ២៩សន្លឹក សង្ក័សី ធម្មតា ២០៨ សន្លឹក ហ្វីប្រូចំនួន ១៨០សន្លឹក ស្ថិតនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះ កុង ដោយក្រុមការងារអនុសាខាចុះសង្គ្រោះបថម ១/ ស្រង់របាយការណ៍រងគ្រោះបថម ២/ ប្រក់តង់បណ្តោះអាសន្ត ដើម្បីគាត់បានស្នាក់នៅសិន ៣/ ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ហាក់ ឡេង ប្រធានគណៈម្មាធិការអនុសាខា និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខ ទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណ:កម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពល រដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។

ទន្ទឹមនេះលោក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាពនៅ ពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមចាក់វាក់សាំងការពារកូវីដ១៩ ។ និងត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ ។

សម្ភារ:ដែលអនុសាខាផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២០គក្រ ត្រីខ១ឡូ តង់១ គ្រឿងឧបភោគបរិភោគ១កញ្ចប់ អាវយឺត២ ម៉ាស់១ដុំ ។ ដោយឡែកលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ផ្តល់ជូនថវិកា ៣,១៥០,០០០ រៀល ផងដែរ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ