ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានព័ត៌មានថា មានពលករ១ក្រុមរៀបចំបម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ប៉ោយប៉ែត ដឹកនាំបញ្ជាផ្ទាល់ដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការឃាត់ខ្លួនពលករទាំងនោះបានចំនួន០៤នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដើម្បីសួរនាំរឿងហេតុ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា ក្រោយពីសួរនាំពលករទាំង០៤នាក់រួច ទើបកំណត់មុខសញ្ញាបាន ហើយបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី បានធ្វើការឃាត់ខ្លួនមេខ្យល់ជាបន្តបន្ទាប់បានចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ១/.ឈ្មោះ ជូន ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ ២/.ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ៣៧ឆ្នាំ ៣/.ឈ្មោះ វី ចិត្ត្រា ភេទប្រុស អាយុ៣២ឆ្នាំ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿងផងដែរ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។ជនសង្ស័យទាំង០៣នាក់ ក្រោយពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រកបមុខរបរជាអ្នកនាំពលករឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ហើយកន្លងមកពួកខ្លួនបាននាំពលករឆ្លងដែនទៅប្រទេសថៃជាច្រើនលើកមកហើយ ។ក្រោយពីស្ដាប់ចម្លើយពលករទាំង០៤នាក់ និងស្ដាប់ចម្លើយជនសង្ស័យទាំង០៣នាក់រួច គឺមានភាពស៊ីសង្វាក់គ្នានៃបទល្មើស (ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន) បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងត្រូវបានកម្លាំជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចាត់ការបន្ត ។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើក៏ទទួលបានការអនុញ្ញាតពីសំណាក់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ