ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ការផ្សព្វផ្សាយលទ្ធផលការងារប្រលងប្រណាំង​ ស្ដីពីការអនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្ថិភាព​ ប្រចាំឆ្នាំ២០២០​ និងទិសដៅការងារឆ្នាំ២០២១​ នៅស្រុកលំផាត់
Thu,17 June 2021 (Time 08:38 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 182នាក់)

(ខេត្តរតនគិរី):រសៀលថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២១​ ឯកឧត្តម គិត​ ទ្រី អភិបាលរងខេត្តរតនគិរី​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកលំផាត់ បានអញ្ជេីញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារភូមិឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០២០​ និងទិសដៅការងារឆ្នាំ២០២១​ និងចែកប័ណ្ណសរសេីរ​ លិខិតសរសេីរ​ និងថវិការពានរង្វាន់ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ មានសុវត្ថិភាព​ ជូនរដ្ឋបាលឃុំ​ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ​ នៅស្រុកលំផាត់។ កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមការងារចុះមូលដ្ឋាន​ លោកអភិបាល​ អភិបាលរងស្រុក​ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន​ លោកមេឃុំ​ លោកមេប៉ុស្តិ៍​ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងអង្គប្រជុំនេះដែរឯកឧត្តម គិត​ ទ្រី បានមានប្រសាសន៍កោតសរសើរចំពោះវត្តមានចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដោយបានពិនិត្យ កែសម្រួល និងផ្ដល់យោបល់បន្ថែមទៅលើចំណុចខ្វះខាតផ្សេងៗ​ និងបានខិតខំយកចិត្តទុកដាក់ធ្វើការងារ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាឆ្នាំកន្លងមកនេះ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ដ៏លំបាកនេះក្ដី​ ក៏នៅតែខិតខំបំពេញការងារបានយ៉ាងល្អ។​ ឯកឧត្តមក៏បានផ្ដាំផ្ញើអោយក្រុមការងារទាំងអស់ បន្ដអនុវត្តតាមវិធាន៣ការពារ ៣កុំ ២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ទោះបីជានៅផ្ទះ ឬនៅកន្លែងការងារ ឬកន្លែងណាមានមនុស្សចេញចូលច្រើន គឺត្រូវលាងដៃ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដើម្បីការពារខ្លួនយើង និងសហគមន៍របស់យើងពីជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនោះឯកឧត្តម បានជម្រុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដោយមានស្មារតីខ្ពស់ មានឆន្ទៈ មនសិការ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ យកចិត្តទុកដាក់បំពេញការងារឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរពាក់ព័ន្ធនឹងកិច្ចការគោលនយោបាយភូមិ​ ឃុំ​ មានសុវត្ថិភាព​ ជូនរដ្ឋបាលឃុំ​ និងប៉ុស្តិ៍រដ្ឋបាល​ នគរបាលឃុំ​ ឯកឧត្តម គិត​ ទ្រី បានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរភូមិ ឃុំ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍ ក្នុងខេត្ត។

ក្នុងឱកាសនេះដែរឯកឧត្តមក៏បានចែកប័ណ្ណសរសេីរ​ លិខិតសរសេីរ​ និងថវិកាពានរង្វាន់ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ មានសុវត្ថិភាព​ ជូនដល់រដ្ឋបាលឃុំ​ និងប៉ុស្តិ៍រដ្ឋបាល​ នគរបាលឃុំ​ ទាំង០៦​ ក្នុងនោះក៏មានថវិកាមួយចំនួនទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ