ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
Thu,17 June 2021 (Time 08:41 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 122នាក់)

កោះកុង÷នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី ដោយមានការចូលរួម ពីលោក ទូ សាវុធ និងលោក សំឃិត វៀន អភិបាលរង នៃគណៈអភិ បាលខេត្ត ព្រមទាំងអស់លោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។

កិច្ចប្រជុំពីភាក្សាបានដំណើរការល្អ ព្រមទាំងចូលរួមយ៉ាងផុលផុស និងគ្រប់ជ្រុងជ្រោយ ពី សមាជិក នៃអង្គប្រជុំ ដោយបានសម្រេច និងឯកភាពលើរបៀបវារៈដូចតទៅ ៖
១-រដ្ឋបាលខេត្តកោះកុង ត្រូវរៀបចំលិខិតជម្រាបជូនភាគីខេត្តត្រាត ផ្អែកតាមខ្លឹម សារ នៃលិខិត លេខ ២៨១ សខ ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ទោះកិច្ចការដែលយើងកំពុងបានអនុវត្ត បាន សម ស្របទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដោយ ។
២-របាយការណ៍ស្តីពីចំនួនអ្នកចាក់វ៉ាក់ សាំងរួច គិតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អាយុ ១៨ ឆ្នាំឡើង បានចំនួន ១១,៧៩៩ នាក់ ក្នុងនោះស្រី ៤,២៦២ នាក់(មន្ទីរសុខាភិបាល និងក្រសួងការពារ ជាតិ) ។
៣-ការរៀបចំដំណើរការចាក់វ៉ាក់សាំង នៅទីតាំងអាទិភាព បានកំណត់ដូចខាក្រោម ៖
-តំបន់សេដ្ឋកិច្ចពិសេសកោះកុង នៅតាមរោងពិសារអាហារនីមួយៗ របស់ក្រុមហ៊ុនទាំង ៦
-ក្រុងខេមរភូមិន្ទ ត្រៀមទីតាំងចំនួន ២ រួមមាន កាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង និងមជ្ឈមណ្ឌល ស៊ូននឹង។
-ស្រុកមណ្ឌលសីមា ត្រៀមទីតាំងចំនួន ៣ រួមមាន: វត្តចាំយាម សាលាបថមសិក្សានាងកុក វត្តប៉ាក់ខ្លង ។
-នៅស្រុកគិរីសាគរ ត្រៀមទីតាំងចំនួន ៣ រួមមាន:តំបន់ក្រុមហ៊ុនយូញៀន វិទ្យាល័ យកោះស្តេច និងសាលាបឋមសិក្សាកូនកុក ។
-នៅស្រុស្រែអំបិល ត្រៀមទីតាំងចំនួន ៣ រួមមាន: សាលាបឋមសិក្សាស្រែអំបិល សាលាបឋមសិក្សាជីខលើ សាលាបឋម សិក្សាជីខក្រោម ។
ដោយឡែក ស្រុកកោះកុង ស្រុកថ្មបាំង និងស្រុកបូទុមសាគរ បានត្រៀមទីតាំងសម្រាប់ចាក់ ៖
-ស្រុកកោះកុង ត្រៀមទីតាំងចំនួន ៤ រួមមាន: សាលាបឋមសិក្សាតាតៃ វិទ្យាល័យ រុងផ្លាមកេសន ត្រពាំងរូង សាលាបឋមសិក្សាជ្រោយប្រស់ សាលាបឋមសិក្សាឡាំដាំ ។
-ស្រុកថ្មបាំង ត្រៀមទីតាំងចំនួន ៣ រួមមាន: អនុវិទ្យាល័យឬស្សីជ្រុំ សាលា បឋមសិក្សាជំនាប់ និងសាលាបឋមសិក្សាជីផាត ។
-ស្រុកបូទុមសាគរ ត្រៀមទីតាំងចំនួន ៣ រួមមាន: សាលាបឋមសិក្សាថ្មស សាលា បឋមសិក្សាតានូន និងវិទ្យាល័យអណ្តូងទឹក៕

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលករ​ខ្មែរ​១គ្រួសារដឹងថា​ឆ្លង​កូ​វីដ​-១៩ ក៏​ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មក​ស្រុក​វិញ​ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន (សហការី)

វីដែអូ