ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ក្រុមហ៊ុនផលិតទឹកស្អាត តាយ សេង រងការរិៈគន់ ពីពលរដ្ឋអ្នកប្រើប្រាស់ថាហ្រីទឹកសាប៊ូឲ្យពួកគាត់ប្រើ
Sat,26 June 2021 (Time 08:32 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 210នាក់)

(ខេត្តរតនៈគិរី):មានក្រុមហ៊ុនផលិតទឹកស្អាត ឈ្មោះតាយ សេង នៅក្នុងក្រុងបានលុង ត្រូវបានពលរដ្ឋអ្នកប្រើប្រាស់រិៈគន់ថា"គ្មានបច្ចេកទេស ផលិតទឹកស្អាតគ្មានស្តង់ដា បង្កឲ្យមានផលប៉ះពាល់ ដល់សុខភាព របស់ពួកគាត់។

នេះបើយោងតាមការបង្ហោះរបស់ គណនេយ្យហ្វេសប៊ុកជាច្រើន នៅក្នុងក្រុងបានលុង។

ជុំវិញករណីនេះ ពលរដ្ឋជាច្រើនបានសរសេរបង្ហោះឌឺ រិះគន់ ថា"ក្រុមហ៊ុនផលិតទឹក ស្អាត តាយ សេង ហ្រ្វីសាប៊ូឲ្យគាត់ប្រើបងប្អូនមិនបាច់ទិញសាប៊ូទេពីថ្ងៃនេះទៅ។

ពាក់ព័ន្ធករណីនេះលោក រតនៈ ទទួលផ្នែករដ្ឋបាលរបស់ក្រុមហ៊ុន តាយ សេង បានឆ្លើយសារភាពប្រាប់អង្គភាពយផងខ្ញុំតាមទូរស័ព្ទថា"បាទបងរឿងទឹកដែលចេញមកក្រខ្វក់ល្អក់នោះ គឺពិតជាមានមែន តែដោយខាងបច្ចេកទេស គាត់លាយគីមីមិនត្រូវ បានជាបង្កឲ្យមានទឹករបៀបនេះ តែមកដល់ព្រឹកថ្ងៃទី២៥មិថុនា២០២១នេះក្រុមការងារខ្ញុំបានដើរបង្ហូរចោលអស់ហើយបើនៅសល់ត្រឹមមួយប៉ោតប៉េត្រូពីរប៉េត្រូប៉ុណ្ណឹង។

បើតាមប្រភពនៅកៀកលោក អ៊ាវ ហៃ ប្រធានមន្ទីរឧស្សាហ៍កម្មនឹងសិប្បកម្មខេត្តរតនៈគិរី ដែលសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា"ក្រុមហ៊ុន តាយ សេង ផលិតទឹកស្អាតនៅក្រុងបានលុងនេះ ទោះជាផលិតទឹកស្អាតគ្មាន អនាម័យទៅតាម ស្តង់ដារយ៉ាងណាក៏ដោយ ក៏លោកប្រធានមន្ទីររូបនោះមិនអើពើចំពោះការរិៈគន់និងសុខភាពរបស់ពលរដ្ឋដែរ ព្រោះក្រុមហ៊ុមតាយ សេង សែនសំណែនលោកត្រូវ។

ជុំវិញការចោទប្រកាន់ នេះលោក អ៊ាវ ហៃ ប្រធានមន្ទីរឧស្សាហ៍កម្មនិងសិប្បកម្មខេត្តរតនៈគិរី ដែលថា ក្រុមហ៊ុន តាយ សេង សែនសំណែនត្រូវ បានជាមិនចុះត្រួតពិនិត្យ ទៅលើគុណភាពទឹកនោះ អង្គភាពយើងមិនអាចសុំការបកស្រាយណាមួយពាក់ព័ន្ធនិងករណីនេះបានទេ ដោយទូរស័ព្ទចូលលោកប្រាប់ថា"ជាប់ប្រជុំ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ