ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពលករ​ខ្មែរ​១គ្រួសារដឹងថា​ឆ្លង​កូ​វីដ​-១៩ ក៏​ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មក​ស្រុក​វិញ​ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន
Mon,26 July 2021 (Time 02:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 852នាក់)

(បន្ទាយមានជ័យ):ពលកខ្មែរ១គ្រួសារមាន៥នាក់មានប្តី ប្រពន្ធ និងកូនប្រុស ស្រី៣ ដោយដឹងខ្លួនថា គ្រួសាររបស់គាត់ឆ្លង​កូ​វីដ​-១៩ ក៏​ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មក​ស្រុក​វិញ​កំណើតវិញ ត្រូវនគរបាល​ការពារ ព្រំដែន គោក លេខ ៩១១ និង យោធា កងពល ៥១ ធ្វើការ​ឃាត់​ខ្លួន បាននៅវេលាម៉ោង១០ព្រឹក ថ្ងៃ ទី ២៥ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុច​ខាងមុខ​ស្តា​ហ្គោល ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថាតាមការអះអាងរបស់ប្រពន្ធបានឲ្យដឹងថាក្រុមគ្រួសាររបស់កាត់ដើរកាត់ព្រៃទាំងប្រថុយប្រថានចេញពីប្រទេសថៃវិលមកផ្ទះវិញព្រោះ​គាត់ ធ្លាក់ខ្លួន ឈឺ សង្ស័យ ឆ្លង កូ វី ដ -១៩ គាត់ជា អាជីវករ លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ស្រុកអារញ្ញខេត្តស្រះកែវ​ប្រទេស​ថៃ និង មានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត ។មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថាប្រពន្ធគ្រួសរគាត់ទៅប្រទេសថៃនោះទៅជាមួយមេខ្យល់២ នាក់ជួយឆ្លងដែនទៅប្រទេស កាលពីវេលាទៀបភ្លឺ ថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ២០២១កន្លងមក តែ​ជនសង្ស័យ​ទាំង ២​នាក់ នោះ ត្រូវ សមត្ថកិច្ច ឃាត់ខ្លួនហើយ ។ គាត់​បន្តថាមកដល់ស្រុកថៃ ស្ថានភាព គ្រួសាររបស់គាត់ បានធ្លាក់ខ្លួន​ឈឺ មិន អាច​នៅដី​ថៃបាន​ក៏ បង្ខំចិត្ត​នាំគ្នា ឆ្លង ដែន ចូលមកកម្ពុជាដោយខ្លួនឯងតែម្តង ។​

ក្រោយ​សាកសួរ និង ធ្វើ កំណត់ហេតុ គ្រួសា ១ នេះត្រូវ បាន​នគរបាល​ការពារ ព្រំដែន គោក លេខ ៩១១ និង យោធា កងពល ៥១បញ្ជូន​តាម​រថយន្ត​យោធា​យកទៅ​ធ្វើ ច​ត្តា​ឡី​ស័កនៅ​ទីតាំង​មួយក្នុងក្រុងប៉ោយប៉ែត ។​គ្រួសារនេះពេលក្រុមគ្រូពេទ្យ ធ្វើតេស្តរហ័យរួចមកមាន អ្នក កើត កូវី ដ -១៩ ទាំងអស់ពិតប្រា​កងមែន​។ ពិតជា សំណាងល្អ ហើយ ដែល កម្លាំង ជួរ មុខ​ទប់ស្កាត់ និង ដឹង ទាន់ ពេល កុំ ឲ្យ រីក រាលដាល បន្ត ទៅ អ្នកដទៃ

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ