ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អង្ករចំនួន១០តោន និងសម្ភារៈមួយចំនួនទៀត ត្រូវបាន ប្រគល់ជូន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
Mon,26 July 2021 (Time 02:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 647នាក់)

អង្ករចំនួន១០តោន និងសម្ភារៈមួយចំនួនទៀត ត្រូវបាន
ប្រគល់ជូន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
តាមរយៈ លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង ម្ចាស់ ភោជនីយដ្ឋាន មេម៉ូរី កាហ្វេ ដើម្បីបម្រើការងារមនុស្សធម៌ ដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ មកពី រីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ដោយមានភាព ជឿរទុកចិត្ត លើ រដ្ឋបាលក្រុង ក្រោមការដឹកនាំ របស់ លោក គាត ហ៊ុល ជា អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក្នុងការងារមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងសម័យការ រីករាលដាល នៃ ជំងឺឆ្លង កូវីដ១៩ បណ្ដាល ឱ្យរងប៉ះពាល់ ដល់ប្រភព សេដ្ឋកិច្ច ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ ។

ដូច្នេះ នៅព្រឹក ថ្ងៃចន្ទ ២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង ម្ចាស់ ភោជនីយដ្ឋាន មេម៉ូរី កាហ្វេ ( MEMORY COFFEE ) រួមជាមួយ ក្រុម មិត្តភក្តិ បាន គៀរគ ចូលរួម គ្នា បញ្ជាទិញ អង្ករ ចំនួន១០តោន ( មួយម៉ឺនគីឡូក្រាម ) . ភួយ១០០ និងទឹកពិសារដប ចំនួន៥០យួរ មកប្រគល់ជូន ដល់ រដ្ឋបាលក្រុង ដើម្បីបម្រើការងារ មនុស្សធម៌ ចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងរដូវកាល កូវីដ១៩ នាពេលបច្ចុប្បន្ន នេះ ។

ឈ្មោះសប្បុរសជន ដែលបាន ចូលរួម ឧបត្ថម្ភ រួមមាន :

១. លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង អង្ករ១តោន
២. លោក កែរ​ អមតៈ​ និង លោកស្រី ចាន់​ ណារី អង្ករ១តោន
៣.លោក សុីម​ វុធ្ធី​ និង លោកស្រី យ៉ាន់​ លាភ អង្ករ១តោន
៤.លោក សៀង សុភារ័ត្ន និង លោកស្រី ពេជ្យ ចិន្ដា អង្ករ ១តោន
៥.លោក តាំង វណ្ណឌី និង លោកស្រី វ៉ា ស្រីរ័ត្ន អង្ករ ២តោន
៦ . លោក លឹម ប៊ុនសុង និង លោកស្រី ម៉ៅ គឹមសៀង អង្ករ២តោន
៧ . លោក ប៊ុន រិទ្ធីជ័យ និង លោកស្រី ប៊ូ ចាន់នី អង្ករ២តោន
៨ . ក្រុមគ្រួសារ លោក តាំង វ៉ាន់ឌី ភួយចំនួន១០០ និងទឹកពិសារដប ចំនួន៥០យួរ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ