ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោក សិទ្ធិ ឡោះ អញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបការងារដឹកនាំរបស់គណ:កម្មាធិការគណបក្សឃុំតាបែនរយ:ពេល៥ឆ្នាំ និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត
Thu,13 January 2022 (Time 01:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 170នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការបក្សប្រជាជនកម្ពុជាឃុំតាបែន ស្រុកស្វាយចេក បានប្រារព្ធធ្វើ សន្និបាតបូកសរុបការងារដឹកនាំរបស់គណបក្សរយ:ពេល៥ឆ្នាំ ២០១៧- ២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំតាផូរយ:ពេល ៥ឆ្នាំ ២០២២- ២០២៧បន្ត និងប្រកាសទទួលស្គាល់សមាភាពបេក្ខជនពេញសិទ្ធិនិងបម្រុង សម្រាប់ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។

ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាព
ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ុំ សុផល អនុប្រធានគណកម្មាធិការ ខ២៧ និងជាប្រធានក្រុមការងារចុះជួយឃុំតាបែន និងមានការចូលរួមពីសមាជិកសមាជិការបក្សចំនួន១៦៤នាក់ផងដែរ។

លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានថ្លែងកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ គណកម្មាការបក្សឃុំតាបែន។ លោកក៏បានសំណូមពរដល់សមាជិកបក្សទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវបម្រើការងារជូនពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក បានថ្លែង ជម្រុញដល់គណ:កម្មធិការបក្សនិងសមាជិកសមាជិការបក្សទាំងអស់ត្រូវ ពង្រឹងការបម្រើសេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយ:ការធ្វើកសិកម្ម បង្កើនការដាំដុះ និងចិញ្ចឹមសត្វ ស្តារឡើងវិញហេដ្ឋានរចនាសម្ពន្ធ័ ជីកប្រឡាយរំដោះទឹកជំនន់ និងជីកស្រះស្តុកទឹកផ្គត់ផ្គង់ដល់ពលរដ្ឋដើម្បីទុកធ្វើស្រែចំការរដូវប្រាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ