ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ អញ្ជើញចូលរួម កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃសំណង់ចាស់ៗនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីរុះរើកែលម្អរសោភ័ណភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត!
Sat,30 April 2022 (Time 06:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៏ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកឧត្តមសេនីត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារ អន្តោប្រវេសន៏ និង លោកអធិការនគបាលក្រុងប៉ោយប៉ែត បានចូលរួមប្រជុំ នៅប៉ុស្តី ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ពិភាក្សាអំពីការចុះត្រួតពិនិត្យវាយតម្លៃសំណង់ជាប់អគារថ្មីរបស់ក្រុមហ៊ុនកាស៊ីណូហូលីដេ និងសំណង់ចាស់ៗនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីរុះរើកែលម្អរសោភ័ណភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យកាន់តែមានភាពប្រសើរឡើង។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អន្តោប្រវេសន៍ , ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអាន់ អគ្គនាយកភស្តុភា និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ , លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ
ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គនាយករង Mr Khendy yeap ប្រធានក្រុមហ៊ុន កាស៊ីណូ ហូលីដេ និងលោក លោកស្រីមកពីស្ថាប័ន ពាក់ពន្ធ័ជាច្រើនរូប។

គួរបញ្ជាក់ថា ក្រោយពីបញ្ចប់ការពិភាក្សា ប្រតិភូក្រុមការងារ បានឯកភាពគ្នា ចុះត្រួតពិនិត្យ មើលទីតាំងជាក់ស្តែង ដើម្បីកំណត់ទីតាំងដែលត្រូវរុះរើ និងទីតាំងត្រូវអភិវឌ្ឍន៍ឡើងវិញ និងធ្វើសុំណើរ សុំគោលការណ៏ថ្នាក់ដឹកនាំ ដើម្បីរៀបចំហេដ្ឋា រចនាម្ព័ន្ធ នៅទីតាំង សងខាងក្បាលស្ពាន ច្រកទ្វាអន្តរជាតិប៉ោយប៉ែត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ