ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានសម្រេចផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់សិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស (IIC)។បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានឱ្យដឹងថា អាហារូបករណ៍ទាំង ៣០កន្លែងនោះ រួមមាន ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០% លើថ្លៃសិក្សា ចំនួន ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង ១០០% លើថ្លៃសិក្សា ចំនួន ២០កន្លែង។បើតាមសេចក្តីជូនដំណឹងដដែល កាលបរិច្ឆេទចូលរៀនលើកទី១. នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លើកទី២. នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី៣. នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស ដែលមានទីតាំងស្ថិតនៅអគារលេខ៦៩ ផ្លូវបេតុង(បណ្តោយផ្លូវជាតិលេខ១) សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សូមបញ្ជាក់ជូនថា អាហារូបករណ៍នេះចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់កញ្ញា លី សុគន្ធា លេខទូរសព្ទ ០១៧ ៦៨៤ ៨៨១ លោក ម៉ៅ រិទ្ធច័ន្ទសំណាង លេខទូរសព្ទ ០៩៦ ៥៩១ ៦៩៤២ និងកញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍ លេខទូរសព្ទ ០៩៦ ៥៤៩ ០៧៣៣៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ