ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
កងទ័ពយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាគទី១ថៃ ជួបប្រជុំរឹតចំណងសម្ព័ន្ធមេត្រីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
Tue,24 January 2023 (Time 03:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 101នាក់)

(បន្ទាយមានជ័យ)​នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង​ ធារិន មេបញ្ជាការរង នាយ​សេនាធិការ​ យោធភូមិភាគទី៥​ តំណាងឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ឯក​ សំអូន​ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំគណ:ប្រតិភូយោធភូមិភាគទី៥​   និងមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម​ អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្ត​ខេត្តបន្ទាយមានជ័យ​ ចូលរួមក្នុងកិច្ច​ប្រជុំ ជាមួយប្រតិភូកងទ័ពភូមិភាគទី១ថៃ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ​ និងអភិបាលខេត្តស្រះកែវ  នៅក្នងបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ "ប៉ោយប៉ែត-ខ្លងលឹក"។
គោលបំណងនៃកិច្ចជំនួបនេះ  គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគទី១ថៃ​ រួមមាន:
១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ​ ឡើង។
២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។
៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្ម
តាមបណ្តោយព្រំដែន។
ឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ​ ​ក៏បានថ្លែងអរគុណដល់ប្រទេសកម្ពុជា ដែលបានជួយជនជាតិថៃក្នុងហេតុការអគ្គីភ័យឆាបឆេះសណ្ឋាគារ ហ្គ្រែនដាយមេននៅក្នុងក្រុងប៉ោយប៉ែតកន្លងមក ។

ឧត្តមសេនីយទោ​ សេង​ ធារិន​ បានស្នើសុំដល់ភាគីថៃជួយទប់ស្កាត់ កុំឲ្យមានអ្នកនយោបាយប្រទេសទាំង២ យកព្រំដែនធ្វើជាបញ្ហានយោបាយ ព្រោះថាបញ្ហាព្រំដែនជាភារកិច្ចនៃកងកម្លាំងនៃប្រទេសទាំងពី។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាស ប្រកបដោយភាពស្និទ្ធស្នាល រីករាយ មិត្តភាព និងភាតរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ