ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៣២លានរៀល (សាមសិបពីរលានរៀល)បានផ្តល់ជូនដល់គ្រួសារ សពនគរបាលចំនួន០៦នាក់
Wed,20 March 2024 (Time 05:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

(បន្ទាយមានជ័យ):ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៣២លានរៀល (សាមសិបពីរលានរៀល) ជូនដល់ក្រុមគ្រួសារសព និវត្តជនមរណៈ និងស្វាមីមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ ។

លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិក បានឲ្យដឹងថា៖គ្រួសារសពដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ មាន:
១-លោកវរសេនីយ៍ទោ ប៉ុក សំអន (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
២-លោកអនុសេនីយ៍ឯក ម៉ៅ រុំ
(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
៣-លោកអនុសេនីយ៍ត្រី ឃ្លិន ញិល
(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ។
៤-លោកអនុសេនីយ៍ត្រី ជេប ប៉ិ
(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ។
៥-លោកអនុសេនីយ៍ត្រី ម៉ម ឈឿម
(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
៦- លោកសាំង ជា ស្វាម៉ីលោកស្រីអនុសេនីយ៍ទោ តាន់ មុំ នាយរងផ្នែកការិយាល័យគ្រប់គ្រងការស្នាក់នៅ ទឹកប្រាក់២,០០០,០០០រៀល (ពីរលានរៀល) ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរ បាលទាំង០៦រូប ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន៦លានរៀល ប្រសិនបើភរិយាឬស្វាមីរបស់សមាជិក ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដេរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ