ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ធនធានធម្មជាតិស្អាតជាងគេក្នុងប្រទេសកម្ពុជា នេះជាការលើកឡើងរបស់ ឯកអគ្គរាជទូតអង់គ្លេស ជាពិសេសតំបន់ឧទ្យាជាតិ វីរៈជ័យ
Sat,23 March 2024 (Time 09:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ខេត្តរតនគិរីជាខេត្ត
ដែលមានធនធានធម្មជាតិស្អាតជាងគេក្នុងប្រទេសកម្ពុជា នេះជាការលើកឡើងរបស់ ឯកអគ្គរាជទូតអង់គ្លេស ជាពិសេសតំបន់ឧទ្យាជាតិ វីរៈជ័យ។

ក្នុងដំណើរមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរី
ឯកឧត្តមដូ មី នីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូត អង់គ្លេសប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះបានអញ្ជើញសំណេះសំណាលនិង
សម្តែងការគួសមជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនៅសាលប្រជុំVIPសាលាខេត្ត។

ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេសមាន
ប្រសាសន៍ថា គោលបំណងនៃដំណើបំពេញទស្សនៈកិច្ចមកកាន់ខេត្តរតនគិរីនាពេលនេះគឺស្វែងយល់ពីវិស័យ
សក្តានុពលរបស់រដ្ឋបាលខេត្តរតនគិរី និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន កម្ពុជា-អង់គ្លេស។ ហើយនេះជាលើកទី១ដែល
ឯកឧត្តម មកកាន់ទឹកដីដ៏ស្រស់ស្អាតនៃខេត្តដែលឆ្ងាយជាងគេពីរាជធានីភ្នំពេញ។ឯកឧត្តមបន្តថា អ្វីដែលឯកឧត្តម
មិននឹកស្មានដល់នោះឃើញថាខេត្តរតនគិរីមានការរីកចម្រើនលើគ្រប់វិស័យ ទីក្រុងបានលុង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ខ្វាត់ខ្វែងជាច្រើន ។ក្នុងនោះឯកឧត្តមក៏បាន កោតសសើរខេត្តរតនគិរីថា« ជាខេត្តដែលមានធនធានធម្មជាតិស្រស់ស្អាតជាពិសេសឧទ្យាជាតិវីរៈជ័យដែលឯកឧត្តមបានទៅដល់ឃើញថាពិជាស្អាតជាងគេក្នុងប្រទេសកម្ពុជា»។

ជាការឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន បានស្វាគមន៍យ៉ាង
កក់ក្តៅ និងសម្តែងនូវសេចក្ដីរីករាយក្រៃលែង ដោយបាន ឯកឧត្ដម និងសហការី នៃស្ថានទូតអង់គ្លេស ប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញមកទស្សនកិច្ចនៅខេត្តរតនគិរី និងឆ្លៀតពេលវេលាមកជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្ត
រតនគិរី គឺជាខេត្តដែលមានស្ថានភាព ភូមិសាស្ត្រជាតំបន់ខ្ពង់រាបនិងមានដីក្រហមដែលមានជីជាតិដែលជាអំណោយផលដល់ការវិនិយោគរបស់ក្រុមហ៊ុននានាលើវិស័យកសិកម្មនិងកសិឧស្សាហកម្ម ចូលមកដាក់ទុនវិនិយោគ។ហើយខេត្តរតនគិរីសម្បូរទៅដោយធនធានធម្មជាតិដែលមានសក្តា
នុពលអំណោយផលដល់វិស័យទេសចរណ៍ផងដែរ។

ឯកឧត្តមអភិបាលខេត្ត មានក្ដីសង្ឃឹម និងជឿជាក់ថា រដ្ឋបាលខេត្តរតនគិរី និងស្ថានទូតអង់គ្លេស នឹងកាន់តែមានទំនាក់
ទំនងកិច្ចសហការល្អបន្ថែមទៀត ហើយនិងអាចទទួលបានវត្តមានរបស់វិនិយោគជនជាតិអង់គ្លេស មកដាក់ទុនលើវិស័យជាអាទិភាពណាមួយនៅលើទឹកដីភូមិភាគឥសានមួយនេះជាមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ