ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
មន្រ្តីសុយោដីស្រវឹងស្រាបេីកឡានឡេីងសួនច្បារបុ.កផ្ទាំងតាំងពិពណ៌សមទ្ធិផលមុខស្នាក់ការខេត្ដ(រង្វង់មូលវិមានឯករាជ្យ
Thu,28 March 2024 (Time 08:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

មន្រ្តីសុយោដីស្រវឹងស្រាបេីកឡានឡេីងសួនច្បារបុ.កផ្ទាំងតាំងពិពណ៌សមទ្ធិផលមុខស្នាក់ការខេត្ដ(រង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ) សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស...

បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់យ៉ាងច្បាស់ថាមានឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ។ បានបេីករថយន្ដ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ធ្វើដំណើរចេញពីទិសខាងកេីតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឍរាជជួនណាត បានបត់ឡេីងលេីសួនច្បារសាធារណៈមុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឱ្យមនុស្សម្នាដែលកំពុងតែធ្វេីដំណេីរចេញចូល ហាត់ប្រាណរត់ជាន់ជាន់ជេីងគ្នាដោយសារតែភ័យលោះព្រលឹងចុះក្នុងបឹងដកព្រលិតអស់ បន្ទាប់មកបុរសជាអ្នកបេីកបររថយន្ដបានបេីកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ ហេីយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ មហាជននាំគ្នាឆ្ងល់ថាហេតុអីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ គាត់មិនធ្វើការទេអីឬ? បានជាស្រវឹងតាំងពីម៉ោង ១៧:០០នាទីល្ងាចទៅហេីយ សួរថាតេីគាត់ហូបស្រាតាំងពីពេលណា? ? ? ?

គ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្ដាលអោយខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំងពិពណ៌រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពីសមទ្ធិផលនានារបស់ខេត្ដនិងប្រទេស ។

អ្នកបេីកបររថយន្តបង្កក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដេីម្បីដោះស្រាយលេីសំណង

សំណូមពរ សូមមេត្ដាបញ្ឍប់បេីកបរក្នុងពេលស្រវឹង!

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ