ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម នៅសាលាខេត្តបន្ទាយមានជ័យ
Sun,28 April 2024 (Time 11:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប ចូលរួមកិច្ចប្រជុំបន្ទាន់មួយ នៅសាលាខេត្តបន្ទាយមានជ័យ ស្តីពីការងារភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណ:បញ្ជាការនគរបាលភូមិភាគទី៣
,ទី៤,ទី៥ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី មកពីមន្ទីរជុំវិញខេត្ត ស្ថាប័នពាក់ពន្ធ័ លោក លោកស្រី អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ ស្តីអំពីលទ្ធផល កិច្ចប្រតិបត្តិការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម -ការទប់ស្កាត់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន -ការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ និងទិសដៅសម្រាប់អនុវត្តបន្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ស្ថាប័នតុលាការ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានបំពេញតួនាទី ភារកិច្ច ទាំងការផ្តល់សេវារដ្ឋបាលសាធារណ: ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានលទ្ធផលយ៉ាងល្អកន្លងមក។

ទន្ទឹមគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានមានមតិផ្តាំផ្ញើរ ដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តន៍ តួនាទី ភារកិច្ច និង គោរពច្បាប់
-កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន
-កម្លាំងទាំងអស់ត្រូវចូលរួមបន្តស្រាវជ្រាវបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន និង ល្បែងស៉ីសងគ្រប់ប្រភេទ។
-ត្រូវពង្រឹងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់
-ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធឲ្យបានល្អ តាមព្រំដែន
-ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ