ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
អភិបាលខេត្តត្បូងឃ្មុំ ដាក់វិធានការ៥ចំណុច ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត ឲ្យមានប្រសិទ្ធភាព
Tue,30 April 2024 (Time 07:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ចេញផ្សាយ ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៤
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តមអភិបាលរងខេត្ត ប្រធានស្ថាប័នតុលាការខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសិករងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ លោកអធិការក្រុងស្រុក លោកមេប៉ុស្ត៍ទូទាំងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក គឺជាសេនាធិការឱ្យគណៈបញ្ជាការរដ្ឋបាលខេត្ត ហើយមានតួនាទីភារកិច្ចដោះស្រាយបញ្ហាផ្សេងៗដែលកើតមានក្នុងតំបន់ក្រុងស្រុករបស់ខ្លួន ព្រមទាំងរាយការណ៍ជូនដល់គណៈបញ្ជាការរដ្ឋបាលខេត្តដើម្បីឱ្យគណៈបញ្ជាការរដ្ឋបាលខេត្តទទួលបាននៅព័ត៌មានព្រមទាំងរាយការណ៍ជូនទៅថ្នាក់ជាតិជាបន្ត។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា កន្លងមកនេះគណៈបញ្ជាការរដ្ឋបាលក្រុងស្រុកទាំងអស់បានចូលរួមដោះស្រាយនៅបញ្ហាជាច្រើន ហើយទទួលបានលទ្ធផលល្អផងដែរ ប៉ុន្តែនៅមានបញ្ហាមួយចំនួនដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយផងដែរ ដូចនេះខ្ញុំសូមដាក់ចេញនៅវិធានការ៥ចំណុច ដើម្បីធ្វើការបង្រ្កាបក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងខេត្តត្បូងឃ្មុំរបស់យើង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា វិធានការទាំង៥ចំនុចនោះរួមមាន៖
ទី១.ធ្វើការទប់ស្កាត់និងបង្រ្កាបទៅលើបញ្ហាគ្រឿងញៀន
ទី២.ធ្វើការទប់ស្កាត់និងបង្រាបរាល់ល្បែងស៊ីសងខុសច្បាប់
ទី៣.ធ្វើការទប់ស្កាត់និងបង្ក្រាបរាល់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក
ទី៤.ទប់ស្កាត់និងកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍
ទី៥.ទប់ស្កាត់និងបង្រ្កាប់ទៅលើក្មេងទំនើងដែលបង្ករអសន្តិសុខដល់ស្រុក ភូមិ ឃុំ ខេត្តរបស់យើង។

គួរបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការត្រួតពិនិត្យលើរបាយការណ៍នៃការអនុវត្តកិច្ចការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ និងពង្រឹងបន្ថែមលើកិច្ចការងារដែលបានដាក់ចេញឱ្យអនុវត្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ