ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ព្រៃស្រោងក្នុងដែនឧទ្យានជាតិវរជ័យជិត១០ហិត្តា រងការកាប់ទន្ទ្រានយ៉ាងរង្គាល
Mon,13 October 2025 (Time 09:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ខេត្តរតនគិរី(អណ្ដូងមាស) ព្រៃស្រោងក្នុងដែនឧទ្យានជាតិវរជ័យជិត១០ហិត្តា រងការកាប់ទន្ទ្រានយ៉ាងរង្គាល មន្ត្រីឧទ្យានុរក្សថា មានជាប់ពាក់ព័ន្ធមន្ត្រីរាជការក្នុងស្រុកអណ្ដូងមាស.ខេត្តរតនគិរី !! ព្រៃស្រោងជិត១០ហិត្តាក្នុងស្រុកអណ្ដូងមាស នៅចំណុចអូរប្រយ៉ា ត្រង់និយាមការលេខ(៧៤៥៥០៣-១៥៥៦១៧៦)ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តស្ថិតក្នុងភូមិសាស្ត្រភូមិម៉ុយ ឃុំញ៉ាង ស្រុកអណ្ដូងមាសខេត្តរតនគិរី មួយរយ:នេះ ឃើញគេដាក់កម្លាំងចូលកាប់ទន្ទ្រាននិងរានយកជាកម្មសិទ្ធិពុំស្របច្បាប់ ជាបន្តបន្ទាប់យ៉ាងអនាធិបតេយ្យ   ប៉ុន្តែមន្ត្រីឧទ្យានរក្សដឹងថា  ព្រៃនេះកាប់យូរហើយ និងមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីរាជការ នៅឃុំញ៉ាងថែមទៀតផង។ជាក់ស្ដែងដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិម៉ុយ កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២៥វេលាម៉ោង១១.៣០នាទីនោះ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវរជ័យចំនួន 3 រូបដឹកនាំដោយលោក បាន អន អនុប្រធានទីស្នាក់ការឧទ្យាជាតិវីរៈជ័យ បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ចាការឯកភាពស្រុកអណ្ដូងមាស ដែលដឹកនាំដោយលោក  ជាម សុខា អភិបាលរងស្រុកអណ្ដូងមាស បានចុះពិនិត្យបង្ក្រាបស្រាវជ្រាវករណីកាប់រានដី ធ្វើជាកម្មសិទ្ធនៅចំណុចឧទ្យានជាតិវរជ័យខាងលើ ដែលជាលទ្ធផល:សមត្ថកិច្ចរកឃើញការកាប់រាននៅកន្លែងកើតហេតុ ដោយមានឈើតូចធំគ្រប់ប្រភេទដួលរៀបពាសពេញដីក្នុងនោះ ប្រភេទឈើធំៗនិងសំខាន់ៗ រួមមាន:  ឈើសុក្រំ  ស្រឡៅ  សង្គ្រៀង ។ល។ ជាគម្របព្រៃពាក់កណ្ដាលស្រោងថ្មីៗ ប្រមាណជាងពីរហិត្តាក្នុងចំណោម ព្រៃដែលកាប់វាលរួចទៅហើយប្រមាណជិត ១០ ហិត្តា ប្រភពបានបញ្ជាក់ថា គេទៅបោះទីតាំងដេកកាប់តាំងពីខែ( 8+9 )២០២៥មកម៉្លេះ ដោយខណៈនោះប្រជាពលរដ្ឋក៏បានជួបប្រទះឃើញអ្នកកាប់រំលំនោះផ្ទាល់ចំនួន៦ទៅ៧នាក់ម៉ាស៊ីនង៉ោង២គ្រឿង  និងបានសួរនាំ  ពួកគេឆ្លើយថា មកស៊ីឈ្នួលកាប់ឲ្យលោក ហួត តេល ដារិទ្ឋ ហៅស្មៀនរិទ្ឋ  ជាស្មៀនឃុំញ៉ាង កាប់ម៉ាស្អាត ក្នុង១ហិត្តា តម្លៃពីរលានរៀល(២.០០០.០០០៛)។ ក្រុមអ្នកកាប់ព្រៃទាំងនោះសុទ្ធសឹងជាអ្នកភូមិតាណង ឃុំតាឡាវស្រុកអណ្តូងមាស។ពាក់ព័ន្ធករណីកាប់រានព្រៃស្រោងខាងលើ  ស្មៀតឃុំញ៉ាង លោក ហួតតេលដារិទ្ឋ នៅព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ 20២៥ បានឆាតតាម តេឡេក្រាមឱ្យដឹងថា: ដីកាប់រាននោះ ជាដីរបស់ឈ្មោះ រចំ ធ្វិន ភូមិម៉ុយ ខ្ញុំដូរនិងអាត្រាក់ ហើយពេលដូរគ្នាខ្ញុំក៏អត់បានទៅមើលដីដែរ។ បើដឹងថា កន្ទុយដីនោះមានព្រៃ ស្រោង ខ្ញុំក៏មិនចេញមុខជួលឱ្យគេកាប់ដែរ។ ពាក់ព័ន្ធករណីស្មៀនខាងលើ ប្រធានការិយាល័យឧទ្យាជាតិ រសៀលថ្ងៃទី១៣តុលា លោក  ប៊ួន សូផាន់ ណារ៉ាត់ បានឱ្យ ដឹងថា : ក្រុមការងារបានរាយការណ៍ជូនតំណាងអយ្យការរួចរាល់ហើយ។ ដោយឡែកពាក់ព័ន្ឋនិងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ ក្នុងដែនឧទ្យានជាតិវរជ័យ ដែលសព្វថ្ងៃឃើញកើតមាន ការចូលកាប់បំផ្លិចបំផ្លាញរានយកដីធ្វើកម្មសិទ្ធរាប់រយហិត្តា ដោយពុំស្របច្បាប់ពីសំណាក់អ្នកមានលុយ ដូចជានៅខាងស្រុកវើនសៃ ឃុំប៉ាក់កាឡន់ជាដើម។  លោកប្រធានការិយាល័យឧទ្យានជាតិលើកឡើងថា. ក្រុមការងារលោកតែងតែបង្ក្រាបមករហូត ទាំងបទល្មើសជាក់ស្ដែងទាំងបទល្មើសមិនជាក់ស្ដែងនិងបន្តស្រាវជ្រាវរកសាវតាជនសង្ស័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី  ។ ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានកត់សម្គាល់ថា  វាជាទ្រឹស្តីមួយបញ្ចេញមកគ្រាន់តែឲ្យ ធូរទ្រូងប៉ុណ្ណោះ ជាក់ស្តែង ពលរដ្ឋលើកឡើងថាឲ្យតែតំបន់ឧទ្យានជាតិការពារធនធានធម្មជាតិដែលមានព្រំប្រទល់ជាប់នឹងខេត្តទាំងបីដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន រួមមានខេត្តមណ្ឌលគិរី  ខេត្តក្រចេះ ខេត្តស្ទឹងត្រែងនោះជាដើម គេសង្កេតឃើញមានការកាប់រាន ជាបន្តបន្ទាប់ ។  មិនខុសដូចពាក្យចាស់ លោកចែងថា ឆ្កែនៅតែព្រូស   មនុស្សនៅតែដើរនោះឡើយ ៕រាយការណ៍ដោយនាគមាសពីក្រុងបានលុង ខេត្តរតនគិរី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ