កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ម្ចាស់ផ្ទះធ្វើកិច្ចសន្យានិងទំនិញ៧មុខត្រូវបានដុតកម្ទេចចោលស្រុកម៉ាឡៃ,ខេត្តបន្ទាយមានជ័យកម្លាំងអាវុធហត្ថស្រុក ម៉ាឡៃ ដឹកនាំដោយវរសេនីយ៍ត្រី តាំង សុខ ហេង បានសហការជាមួយគណៈបញ្ជាការ ឯកភាព លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងមានការចូលរួមពីកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃយោធាកងពលតូចលេខ ៥៣ លោកសួង សៅ មេបញ្ជារការ នគបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ វេលាម៉ោង ០៨. ២៥ នាទី ថ្ងៃទី២១. ខែតុលា. ឆ្នាំ២០២៥បានចុះដកហូតអីវ៉ាន់(ទំនិញ)ស្តុកទុកនៅផ្ទះមួយកន្លែងដែលឈ្មួញយកឆ្លងដែនមកពីប្រទេសថៃ ដោយខុសច្បាប់ ៕ស្ថិតនៅចំណុចភូមិក្បាលស្ពានឃុំម៉ាឡៃ ស្រុកម៉ាឡៃ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង សមត្ថកិច្ចបានឲ្យដឹងថា# ម្ចាស់ផ្ទះឈ្មោះសង នី ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។កម្លាំងសមត្ថកិច្ចបន្តឲ្យដឹងគេថា អីវ៉ាន់ដកហូតចំនួន៧មុខរួមមាន÷១- ថ្នាំក្អកចំនួន ១២កេស២- នំចាប់ហួយចាប់ឆាយចំនួន៣កេស៣- ឡេចំនួន ៣កេស៤ - ថ្នាំប៉ូវពោតចំនួន ៤កេស៥ - ថ្នាំបាញ់ស្មៅចំនួន ៣កេស៦- ម្សៅសាន ចំនួន ៣ កញ្ចប់៧- ថ្នាំសម្លាប់សត្វល្អិតចំនួន ១០កេស ក្រោយពីការសាកសួរម្ចាស់ផ្ទះ គាត់ពិតជាបានជួលឱ្យឈ្មួញដាក់អីវ៉ាន់ខុសច្បាប់ឆ្លងដែនមកពីប្រទេសថៃពិតប្រាកដមែន។បច្ចុប្បន្ន ម្ចាស់ផ្ទះត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ និងបញ្ឈប់និងអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។រីឯវត្ថុតាងទាំង ៧មុខត្រូវបានគណៈបញ្ជាការយកទៅបំផ្លាញចោលទាំងអស់។#នោះហើយពិតជាសាច់ស្រស់ឈាមស្រស់ #បាតដៃក៏សើចខ្នងដៃក៏សាច់#ដៃមួយក្តាប់ច្របាច់ដីប្រាកដជាមានបញ្ហាមិនខាន
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ