កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិថៃចំនួន ០៥ នាក់ស្រី០២នាក់ ដែលចូលមកប្រទេសកម្ពុជាដោយខុស ច្បាប់ ហើយបម្រុងលួចឆ្លងដែនចូលប្រទេសថៃវិញ 🚓🚓ស្រុកសំពៅលូន,ខេត្តបាត់ដំបងនៅចំណុចផ្សារតាឡន ក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង ៥៦នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវីរៈសេនីយ៍ទោទទឹម វិឆ័យបានធ្វើការឃាត់ខ្លួន ជនជាតិថៃចំនួន ០៥នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ (ចេញពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ) ជនជាតិថៃចំនួន ០៥ នាក់ មានឈ្មោះ ៖ ១-ឈ្មោះ សុថាធីម ប៊ុនសាំង (Sutatip Boonsawaeng) ភេទស្រី កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ មានទីលំនៅផ្ទះលេខ៧៩ ភូមិ១ ឃុំថាយឹម ស្រុកឈូកឆៃ ខេត្តនគររាជសីមា ប្រទេសថៃ។ ២-ឈ្មោះ ភីមវិផា កែវប៊ុនលឿង (Phimwipha keawBoonruang) ភេទស្រី កើតថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០០៩ មានទីលំនៅផ្ទះលេខ៤៦ ក្រុមទី៣ ឃុំហាខ្វាន ស្រុកវឌ្ឍនានុខន ខេត្តស្រះកែវ ប្រទេសថៃ។ ៣-ឈ្មោះ សោមសិទ្ធ សុកចំរើន (Somsith Sukchamroem) ភេទប្រុស កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៩៤ មានទីលំនៅ ស្រុកអាកាក់អំនួយ ខេត្ត សុគន្ធណាខន ប្រទេសថៃ ។ ៤-ឈ្មោះ ផាក់ឌីផាក់ផុង ជិនណារ៉ាត (Pakdeepattarapong Jinnawat) ភេទប្រុស កើតថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៩៣ មានទីលំនៅផ្ទះលេខ១២/១ ភូមិ៤ ឃុំបាំងសាក់ ស្រុកកាន់តាំង ខេត្តត្រេង ប្រទេសថៃ។៥-ឈ្មោះ កាន់ផាកប ថាន់ណាឡាត់កន្រ្ទប (kanpakop Tanalat) ភេទ ប្រុស កើតថ្ងៃទី០៣ ខែមិនា ឆ្នាំ២០០៣ មានទីលំនៅផ្ទះ ភូមិលេខ១១ ឃុំ ផាន់សុខ ស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។ ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនជាតិថៃខាងលើ កម្លាំងសមត្ថកិច្ចបាននាំខ្លួន ជនជាតិថៃទាំង ០៥ នាក់ មកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។ តាមការសាកសួរ ជនជាតិថៃទាំង០៥នាក់ បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១និង៣០នាទីយប់ ពួកគេពិតមានបំណងបម្រុងលួចឆ្លងដែនចេញពី (ប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃវិញ) ដោយខុសច្បាប់ពិតប្រាកដមែន តាមភូមិសាស្រ្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយពួកគេបានមកធ្វើការនៅប្រទេសកម្ពុជាមួយរយះ ក្នុងនោះ (០៣នាក់ ធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ០២នាក់ទៀត ធ្វើការនៅ ក្រុងបាវិត ខេត្តស្វាយរៀង) ដោយការបម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញនោះ មានមេខ្យល់ជាជនជាតិថៃ(មិនស្គាល់ឈ្មោះ) និងមេខ្យល់ជនជាតិខ្មែរ មិនស្គាល់ឈ្មោះ ជាអ្នករៀបចំឲ្យពួកគេមក ដោយមេខ្យល់យកប្រាក់ថ្លៃជូនឆ្លងដែន និងថ្លៃជិះរថយន្ត ក្នុងម្នាក់ ៦.៥០០ បាត(ប្រាំមួយពាន់ប្រាំរយបាត) ទៅ ៧.៥០០ បាត (ប្រាំពីរពាន់ប្រាំរយបាត) ទៅដល់ក្នុងប្រទេសថៃ ។បច្ចុប្បន្នជនជាតិថៃទាំង ០៥នាក់ ខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានរៀបចំបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តនិតិវិធីបន្ត ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ