លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរនគរបាលការពារព្រំដែនគោកលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤==========បន្ទាយមានជ័យ: នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនិងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំំនាញប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន ៨០៧,៨១៥,៨៩១,៩១១ ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការ ផែនការងារព្រំដែន ផែនការងារអន្តោប្រវេសន្ត ផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងជំនួយដឹកនាំការងារព្រំដែនទាំង៤ និងលោកនាយការិយាល័យបុគ្គលិក ។កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បី ពង្រឹងបច្ចេកទេសនិង ត្រួតពិនិត្យវឌ្ឍនភាពការងារ , ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លើខ្សែបន្ទាត់ព្រំដែន, ពង្រឹងទប់ស្កាត់ពលរដ្ឋខ្មែរ និងជនបរទេសឆ្លងដែនដោយខុសច្បាប់ តាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ