ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
Fri,07 March 2025 (Time 03:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 134នាក់)

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
==========
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង លោកស្រី បានអញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការដ្ឋាននគរបាលខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យនគរបាលជំនាញទាំង៣១ កម្លាំងនគរបាលនារីចូលរួម សរុបចំនួន៧៦នាក់ (ជាស្នងការរស្រី្ត និងកម្លាំងនគរបាលស្រ្តីមកពីបណ្តាផែនជំនាញ)។

ជាកិច្ចចាប់ផ្តើមនៃអង្គពិធី លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងទទួលបន្ទុកការងារយេនឌ័រ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឡើងអានរបាយការណ៍ និងព្រះរាជសាររបស់ព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជូនអង្គពិធីជ្រាប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កើតសរសើនិងលើកទឹកចិត្តចំពោះកងកម្លាំងនគរបាលជានារីគ្រប់រូបដែលបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុងទឹកចិត្តអង់អាចក្លាហាន ឆន្ទៈ មោះមុត តស៊ូ ឆ្លងកាត់គ្រប់ឧបសគ្គដោយស្មារតីទទួលខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីដូចខាងក្រោម ៖- ស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ ខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បតិ្ត សមស្របក្នុងការបំពេញតួនាទី និងភារកិច្ចទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។

-ស្នើដល់មន្ត្រីនគរបាលជានារី ជួយផ្តល់យោបល់ដ៏ល្អ ទាំងក្នុងអង្គភាពការងារ សង្គម និងក្នុងគ្រួសារ ចៀសវាងរក្សានៅភាពស្ងៀមស្ងាត់ រង់ចាំការផ្តល់យោបល់របស់បុរស ព្រមទាំងបន្តរក្សានៅប្រពៃណីថ្លៃថ្នូរ មានមនសិការការងារ គោរពវិន័យក្រិតក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស រក្សាបាននូវតម្លៃ គុណធម៌ ឱ្យសាកសមទៅនឹងកិត្តិនាមរបស់ស្រ្តីជាមាតាពិភពលោក ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ