ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
បទល្មើសនេសាទ បិទអូរកន្សែងជាង៤០ម៉ែត្រប្រមូលយកត្រីរាប់ឆ្នាំធ្វើអាជីវកម្ម ដោយពុំស្របច្បាប់ត្រូវបានមន្ត្រីជំនាញចុះបង្ក្រាប
Mon,08 September 2025 (Time 12:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ខេត្តរតនគិរី
បទល្មើសនេសា បិទអូរកន្សែងជាង៤០ម៉ែត្រប្រមូលយកត្រីរាប់ឆ្នាំធ្វើអាជីវកម្ម ដោយពុំស្របច្បាប់ត្រូវបានមន្ត្រីជំនាញចុះបង្ក្រាបបន្ទាប់ពីមានការបែកធ្លាយរឿងព្រៃតំបន់ការពារធនធានធម្មជាតិឧទ្យានជាតិវីរៈជ័យវើនសៃ+សៀមប៉ាងដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្បែររយហិកត្តា នៅចំណុច ខូកហុីនកង ឬ ហៅទួលអាកោ ខាងលិចភូមិទួលខ្មែរ ស្ថិតក្នុងភូមិ កំពង់ចាមឃុំប៉ាក់កាឡាន់ ជាប់ព្រំប្រទល់ភូមិវើនហយឃុំហាត់ប៉ក់ ស្រុកវើនសៃខេត្តរតនគិរីដែលត្រូវបានក្រុមឈ្មួញអ្នកមានលុយជួលកម្លាំងចូលកាប់រំលំរាបដល់ដីបម្រុងទិញយកជាកម្មសិទ្ធិអ៊ុំស្របច្បាប់រួចមក។ស្រាប់តែធ្លាយព័ត៌មានថ្មីមួយទៀតពាក់ព័ន្ធបទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់(ដាក់ដាយស្បៃអួន)បិទពេញអូរកន្សែង ប្រវែងជាង៤០ម៉ែត្រស្ថិតក្នុងភូមិទាមក្រោម ឃុំ ភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ជាប់ខាងកើតចំការ លោកអភិបាលស្រុកតែម្ដង។ខណៈដែលរដ្ឋបាលជលផលចេញសេចក្តីជូនដំណឹង លេខ ១២៧១ ជផ ស្ដីពី រដូវបិទនេសាទឆ្នាំ ២០២៥ ដើម្បីថែរក្សាការពារធនធានជលផលឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ តាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា (ដាយស្បៃអួន)ខាងលើនេះ សម្ងំដាក់ជាប្រចាំក្នុងអូរកន្សែងជាច្រើនឆ្នាំកន្លងមកហើយ។ ដោយសារភូមិសាស្ត្រនោះក្បែរនិងក្រុមហ៊ុនម៉ាងយ៉ាងខេ( ដំណាំកសិឧស្សាហកម្មកៅស៊ូ )ហើយ ឆ្ងាយពីក្រសែភ្នែកសមត្ថកិច្ចជំនាញរដ្ឋបាលជលផល។ជាក់ស្ដែងនៅរសៀលថ្ងៃទី៣ ខែកញ្ញា ២០២៥កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលដឹកនាំដោយលោកវីរៈសេនីយ៍ទោ ស៊ូ ហុង ចុះទៅដល់ចំណុចទីតាំងបទល្មើសនេសាទខុសច្បាប់ទាំងនោះ ដោយពិនិត្យឃើញជាក់ស្ដែងថា វាពិតជាមានករណីកើតឡើងឡើងដូចសេចក្តីរាយការណ៍នោះមែន  ប៉ុន្តែលោកវរសេនីយ៍ទោ ហាក់មើលឃើញថាករណីនោះជាលក្ខណៈគ្រួសារតូចតាចទៅវិញ។ហើយគ្រាន់តែធ្វើការអប់រំណែនាំ ម្ចាស់ដែលប្រព្រឹត្តបទល្មើសនោះ ធ្វើកិច្ចសន្យាឲ្យបញ្ឈប់ធ្វើសកម្មភាពតទៅទៀតប៉ុណ្ណោះ។ធ្វើឲ្យម្ចាស់ធ្វើបទល្មើសនោះសំដែងអារម្មណ៍រីករាយសប្បាយដ៏ក្រៃលែង ថែមទាំងពោលពាក្យសំដីយ៉ាងក្រអើតក្រទោមចំពោះមុខសមត្ថកិច្ចនិងអ្នកសារព័ត៌មាន ថា អាជ្ញាធរ ភូមិ ឃុំ ស្រុក ដឹងទាំងអស់ និងបានឲ្យត្រីពួកគាត់ហូបថែមទៀត។ ម្ចាស់ធ្វើបទល្មើសនោះមានឈ្មោះ សំរិទ្ធ នឹម ហៅ តានឹម យាយ ណាត ភេទប្រុស អាយុ ៥៧ ឆ្នាំជនជាតិខ្មែរទីលំនៅបច្ចុប្បន្ន ភូមិទៀមក្រោម ឃុំ ភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ។ឆ្លងតាមបទសម្ភាសន៍ផ្ទាល់ម្ចាស់( ដាយស្បៃអួន)ឈ្មោះ នឹមនោះ ថា មួយរយៈនេះមិនបានត្រីទេ ដោយសារទឹកស្រក់ ហើយស្បៃមុងក៏រហែក ។ ដោយឡែកតាមការលើកឡើងរបស់ក្មេងប្រុសកំព្រាឪពុកម្នាក់មកចាំចំការអោយ លោក នឹម នោះ បានរៀបរាប់ឲ្យដឹងថា (ដាយស្បៃអួន) នេះពេលលើកម្ដងៗបានត្រីពី ២០ទៅ ៣០ kg ឯណោះ ហើយមានម៉ូយមកទទួលទិញដល់កន្លែងតែម្ដង។ ចំណែក លោក នឹម ម្ចាស់(ដាយស្បៃអួន)លោក បានឱ្យដឹងបន្ថែមទៀតថា លោកបានជម្រាបទៅអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងប៉ុស្តិ៍អស់ជាយូរមកហើយ  ទើបបានលោកបានដាក់(ដាយស្បៃអួន) បិទអូរកន្សែងនេះបានយ៉ាងរលូនជាប្រចាំបែបនេះបាន។ ពាក់ព័ន្ធករណីខាងលើកនេះ លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានឱ្យដឹងតាមទូរស័ព្ទក្នុងថ្ងៃទី០៣កញ្ញានោះថា  ក្នុងរឿងនេះខ្ញុំអត់ដឹងទេ ។ មេឃុំ ភ្នំកុក លោក លី នឿន ក៏បានផ្តល់កិច្ចសម្ភាសតាមទូរស័ព្ទឱ្យដឹងដែរថាអត់ទេប្អូន បងអត់ដឹងទេ។ ដោយឡែកលោក សូមចាន់ ថាលី មេប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ ភ្នំកុក នៅព្រឹកថ្ងៃទី ៤កញ្ញាឆ្នាំ ២០២៥ ទូរស័ព្ទខលចូលជាច្រើនដងតាមលេខ 0972944443ពុំមានអ្នកលើក។ នាយខណ្ឌជលផលខេត្តរតនគិរី លោកផាតបញ្ញានៅល្ងាចថ្ងៃទី ៤កញ្ញាឆ្នាំ ២០២៥ បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា.បើករណីនោះទ្រង់ទ្រាយធំ លោកនឹងចុះទៅបង្ក្រាបតែម្ដង។ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែកញ្ញាឆ្នាំ ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកវើនសៃ បានចេញប្រតិបត្តិការចុះបង្ក្រាប បទល្មើសជលផល នៅអូរកន្សែងនោះតែម្ដង ដោយប្រើប្រាស់កម្លាំងប្រាំបួនអ្នក មធ្យោបាយរថយន្តចំនួនមួយគ្រឿងម៉ូតូប្រាំគ្រឿង:   ជាលទ្ធផលបង្ក្រាបបទល្មើសជាក់ស្ដែងមួយករណីមាន(មួយឧបករណ៍)នេសាទដោយប្រើប្រាស់ឧបករណ៍ដាយស្បៃអួនដាក់កាត់មុខអូរដែលច្បាប់ស្ដីពីជលផលបានហាមឃាត់។នាយខណ្ឌជលផលខេត្តរតនគិរី លោកផាតបញ្ញាបាទឱ្យដឹងថា ក្នុងពេលក្រុមសមត្ថកិច្ចចំរុះចុះដល់ទីកន្លែងកើតហេតុ មិនឃើញជនល្មើសទេ ទំនងដឹងខ្លួនមុនគេចខ្លួនបាត់ស្រមោលតែម្ដង។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ.សមត្ថកិច្ចបានរឹបអូសឧបករណ៍នេសាទខុសច្បាប់ រួមមាន:.សាច់អួនក្រឡាបីសង់ទីម៉ែត្រប្រវែងទទឹង 53 ម៉ែត្រ ។.របាំងព្រួលធ្វើពីឬស្សីប្រវែង 30 ម៉ែត្រ។ លោកបញ្ជាក់ថា ឧបករណ៍ល្មើសច្បាប់ខាងលើនេះប្រមាណ ៩០% ត្រូវបានសមត្ថកិច្ចចម្រុះ វះកាត់កម្ទេចចោលឲ្យហូរទៅតាមទឹកដោយសារថាមិនអាចលើករួច យកមកបាន វាធ្ងន់ពេក និងមានជាប់ចម្រាស់ច្រើនថែមទៀត។ បានតែសាច់អួនប្រមាណប្រាំម៉ែត្រនិងខ្សែពួរប្រវែង ៥ ម៉ែត្រសមត្ថកិច្ចនាំមករក្សាទុក នៅសាលាស្រុកវើនសៃរក្សាទុកជាបណ្ដោះអាសន្នរង់ចាំស៊ើបអង្កេតបន្ត។ លោកនាយខណ្ឌបន្ថែមថា នៅសប្តាហ៍ខាងមុខនេះលោកនឹងសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញា

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ