ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឣាវុធហត្ថបន្ទាយមានជ័យបញ្ជូនជនសង្ស័យ ៩នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស សមគំនិតក្នុងអំពើលួចស្ថានទម្ងន់ទោស,ទទួល ផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
Sat,07 February 2026 (Time 04:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

ឣាវុធហត្ថបន្ទាយមានជ័យបញ្ជូនជនសង្ស័យ ៩នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស សមគំនិតក្នុងអំពើលួចស្ថានទម្ងន់ទោស,ទទួល ផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
------------------
បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៩នាក់ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី ចំពោះបទល្មើសលួចស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) សមគំនិតក្នុងអំពើលួចស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យ៉ាន សុផាន់នី ភេទស្រី អាយុ ២០ឆ្នាំ ស្តីពីការបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 នៅចំណុចមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដំបូងចំនួន ២នាក់ រួមមាន ឈ្មោះ ទុយ ទិត្យ ហៅឡូយ និងឈ្មោះ អ៊ី ថាត់ ហៅវីត ហើយនាំមកសួរនាំតាមនីតិវិធី។

តាមចម្លើយសារភាព កម្លាំងជំនាញបានបន្តសហការជាមួយកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ធ្វើការស្រាវជ្រាវបន្ថែម និងឃាត់ខ្លួនបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ នៅក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងខេត្តប៉ៃលិន រហូតសរុបបានជនសង្ស័យចំនួន ៩នាក់។

វត្ថុតាងដកហូតបានរួមមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 ចំនួន ១គ្រឿង (បានប្រគល់ជូនជនរងគ្រោះវិញ) ម៉ូតូចំនួន ៤គ្រឿងផ្សេងទៀត និងផ្លាកលេខម៉ូតូ ភ្នំពេញ 1JN-6647 ចំនួន ១សន្លឹក ដែលត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ