ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
Wed,25 March 2026 (Time 09:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

(រតនគិរី) បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះនិងមិនអនុញ្ញាតិអោយមានការលេង បាញ់ទឹក ប៉ាតម្សៅឡើយ នេះជាប្រសាសន៍ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ÷
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ យើងមិនអនុញ្ញាតឱ្យមានការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវ ជាដើម ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រវរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ការលើកឡើងរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី យ៉ាងដូច្នេះធ្វើឡើង ក្នុងក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាស្តី ពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៦ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត
អគារ (A) ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម បន្តថា កិច្ចប្រជុំនាពេលនេះគឺផ្ដោតសំខាន់លើការ
ងារ ការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺ ការពារ២៤
ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ ធ្នាប់ ជាប្រចាំដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរ ពេលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ហើយឆ្នាំនេះក៏ដូចឆ្នាំកន្លង
មករដ្ឋបាលខេត្ត នឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត ដើម្បីអបអរសាទរពិធីបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ។ ដូច្នេះហើយសូមថ្នាក់ដឹនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀប
ចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួន ដើម្បីមកដាក់តាំងនៅមុខអង្គភាពរៀងៗខ្លួនចូលរួមអបអរសង្រ្កាន្តឆ្នាំថ្មី។ គ្រប់បណ្ដាអង្គភាពទាំងអស់ ចូលរួមសហការគ្នាជាមួយគណៈកម្មការរៀបចំពពិធីបុណ្រ ដើម្បីរួមចំណែករក្សា ការពារសន្តិសុខ សុវត្ថិភាព និង កែលម្អសោភ័ណភាពកន្លែងកម្សាន្តនានា និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ ខណៈពេលមានការ
ឡើងកំដៅខ្លាំង។
តាមរយ:កិច្ចប្រជុំនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿន បាន អំពាវនាវឱ្យបងប្អូនអាជីវករទ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការថែរក្សាអនាម័យ និង សម្អាតបរិស្ថាន។ ចូលរួមទប់ស្កាត់ឱ្យទាន់ពេលវេលា ជាមួយកម្លាំងសន្តិសុខ នូវរាល់សកម្មភាពរបស់ជនខិលខូច ដែលឆ្លៀតឱកាសប៉ុនប៉ងមកធ្វើសកម្មភាពមិនល្អនៅក្នុងទីកម្សាន្ត ហើយត្រូវរៀបចំ ឬតាំងព្យួរ រាល់មុខ
ទំនិញ ឱ្យមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយល្អ តាមការ
ណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ នឹងធ្វើការហាមឃាត់ការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវជាដើម ជាពិសេសល្បែងស៊ីសងដាច់ខាត់ពុំឱ្យកើតមានឡើយ។ ចំពោះម្ចាស់ទីតាំងទទួលផ្ញើកង់ ម៉ូតូ និង រថយន្តទាំងអស់ ត្រូវរៀបចំកង់ ម៉ូតូ និង រថយន្តឱ្យមានសណ្ដាប់ធ្នាប់ល្អ មិនត្រូវយកផ្លូវថ្នល់មកធ្វើអាជីវកម្ម និង ទទួលខុសត្រូវបោសសម្អាតឱ្យបានស្អាតជាប្រចាំ ។ ត្រូវមានបំពង់ពន្លត់អគ្គិភ័យ និង យល់ដឹងពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។ ត្រូវរៀបចំកន្លែងដុតទៀន ធូប ឱ្យនៅឆ្ងាយពីទំនិញ ដែលកំពុងដាក់តាំងលក់ដូរនៅតាមតូប ឬស្តង់ផ្សេងៗ ។ ត្រូវម្ចាស់ការពន្លត់ភ្លើងទៀន ធូប ចង្រ្កាន និង បិទប៉ារ៉ែតភ្លើង ឬ ឌីហ្សង់ទ័រអគ្គិសនីឱ្យបានត្រឹមត្រូវ មុននឹងចាកចេញទៅកាន់លំនៅឋានវិញរៀងៗខ្លួន និងត្រូវធ្វើអនា
ម័យ នៅខាងក្រោយ និង ខាងមុខតូប ឬ ស្តង់របស់ខ្លួនព្រម
ទាំងវេចខ្ចប់ បែងចែកសំរាមស្ងួត សំរាមសើម ឱ្យបានត្រឹមត្រូវតាមការកំណត់ជាប្រចាំផងដែរ។
សូមបញ្ជាក់ថា÷ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ រដ្ឋបាលខេត្តរតនគិរី
នឹងរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ។ រយ:ពេល៣នេះ នឹងមានការលេង
ល្បែងកម្សាន្តប្រជាប្រិយខ្មែរ នានាមាន ដូចជា៖
-ចោលឈូង.បោះអង្គុញ.ចាប់កូនខ្លែង.លោតអន្ទាក់. លាក់
កន្សែង.ទាញព្រ័ត្រ.លោតបាវ.ពាំពងទា.វាយក្អម/ទូលក្អម. ល្បែង ស្វាដណ្តើមស្លឹកឈើ.ប្រណាំជិះកង់លឿន/យឺត
-ការប្រគុំតន្ត្រីបុរាណ សម័យ និងរាំលេងកម្សាន្ត
-ការដាក់តាំងបង្ហាញផលិតផលនានា ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ