ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង! …………………នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន។ សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សួននេះ មានទីតាំងស្ថិតក្នុងបរិវេណ វិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងសាងសង់ឡើង ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង់លើផ្ទៃដី ចំនួនជាង ២ពាន់ម៉ែត្រការ៉េ និងមានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បំពាក់ដោយស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ សម្រាប់ជាថ្នាលបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការអនុវត្តប្រើប្រាស់ផ្លូវជាក់ស្តែងដល់សិស្សានុសិស្ស យុវវ័យ និងកុមារ សំដៅផ្តល់ចំណេះដឹងពីសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរដោយថ្មើរជើង ការបើកបរម៉ូតូ និងអាចជាចំណេះដឹងមូលដ្ឋាន ក្នុងការបើកបរយានយន្តផ្សេងៗ នាពេលអនាគត ដែលចំណាយថវិកាអស់ជាង៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចក្រុមហ៊ុនដឹកជញ្ជូន និងអាណាព្យាបាលគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់អប់រំសមាជិកគ្រួសារ និងបុគ្គលិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ស្របពេលដែលអង្គភាពអនុវត្តច្បាប់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈមន្ត្រីឱ្យបានល្អប្រសើរ និងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នដៃគូ ដើម្បីបង្កើនការផ្សព្វផ្សាយអប់រំ និងយកបទពិសោធន៍នៃការកសាងសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត ក្នុងគោលដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា។ សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ កន្លងទឡ នៅភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៤៦ករណី។ ចំនួននេះបើធៀបនឹងរយៈពេល ៩ខែដូចគ្នា ឆ្នាំ២០២៤ ថយចុះ៨ករណី បណ្តាលឱ្យមានអ្នកស្លាប់ ៤២នាក់ របួសធ្ងន់៣៣នាក់ និងរបួសស្រាល២៨នាក់។ ដោយឡែកបើតាមរបាយការណ៍រួម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានកើតឡើងចំនួន ២.៣៤៥ករណី ធៀបនឹងឆ្នាំ២០២៤ មានចំនួន ២.៨៤៤ករណី បានថយចុះ ៤៩៩ករណី ស្មើ ១៨% ចំណែកចំនួនអ្នកស្លាប់បានថយចុះ ៤២នាក់ ស្មើនឹង ៣% និងចំនួនអ្នករបួស ក៏បានថយចុះ ៥០៧នាក់ ស្មើ ១៤%៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ